កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលិស្ទីករយៈចម្ងាយជិតពីរគ្រាប់

ព្យុងយ៉ាង៖ យោធាកូរ៉េខាងត្បូងបានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយជិតចំនួនពីរគ្រាប់បន្ថែមទៀត នៅថ្ងៃទី២៧ ខែមីនានេះ ដែលវាជាបាញ់តេស្តអាវុធដ៏ទំនើបចុងក្រោយបំផុតរបស់ទីក្រុងព្យុងយ៉ាងនាប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

នាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូងបាននិយាយដូច្នេះថា យោធារបស់យើងចាប់បានសញ្ញាថា មីស៊ីលបាលិស្ទីគរយៈចម្ងាយជិតពីរគ្រាប់ ត្រូវបានបាញ់ចេញពីបរិវេណតំបន់ ជុងវ៉ា ស្ថិតនៅក្នុងខេត្ត វ៉ាងហេខាងជើង នៃប្រទេសកូរ៉េខាងជើង នៅម៉ោង ៧៖៤៧នាទីព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើត។

គួរបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងខាងលើ កើតមានឡើងចំពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នាមួយ លើការបញ្ជូនកងទ័ពឆ្លងសមុទ្រឡើងលើដីគោក ហើយតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីសម្ព័ន្ធមិត្តទាំងពីរនេះ បានបិទបញ្ចប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំមកនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner