វារីវប្បករ៖ កម្ពុជាគួរលើកចិត្តឱ្យចិញ្ចឹមត្រីមានស្រកាបន្ថែម ខណៈត្រីប្រភេទនេះនៅមានទីផ្សារទូលាយ
ភ្នំពេញ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងនៅព្រែកព្នៅរាជធានីភ្នំពេញ និងជា ឈ្មួញកណ្តាលប្រមូលទិញផលវារីវប្បកម្មពីអ្នកចិញ្ចឹមបាន លើក ឡើងថា បច្ចុប្បន្ននេះ ការចិញ្ចឹមត្រីរំអិល(ត្រីអត់ស្រកា) មានចំនួនច្រើន ដោយអាច ផ្គត់ផ្គង់ក្នុងស្រុកបាន១០០ភាគរយ និងថែម ទាំងអាចឈាន ដល់ការ នាំចេញ ទៀតផង ខណៈការចិញ្ចឹមត្រីមានស្រកានៅក្នុងស្រុកមាន ប្រមាណ ត្រឹម ១០ ភាគរយប៉ុណ្ណោះ។ដោយសារការតែការផ្គត់ផ្គង់ត្រីមាន ស្រកា នៅមានកម្រិត ដូច្នេះហើយ ទើបកម្ពុជានាំចូលប្រភេទត្រីមាន ស្រកា បន្ថែមសម្រាប់ ផ្គត់ផ្គង់ ក្នុងទីផ្សារ ។
លោក យន់ សុវណ្ណារិទ្ធ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងនៅ ព្រែកព្នៅ បាននិយាយថាដោយសារការតែការផ្គត់ផ្គង់ត្រីមានស្រកា នៅ មានកម្រិតដូច្នេះហើយ ទើបកម្ពុជានាំចូលប្រភេទត្រីមានស្រកាបន្ថែម សម្រាប់ ផ្គត់ផ្គង់ក្នុងទីផ្សារ ហើយបញ្ហានេះ បានធ្វើឱ្យវា ក្លាយ ជាឱកាស សម្រាប់កសិករ ឬវារីវប្បករ បង្កើនការចិញ្ចឹមត្រីមានស្រដើម្បីបំពេញ តម្រូវ ការទីផ្សារ និងអាចកាត់បន្ថយការនាំចូលបាន។
លោកបានបន្តថា ត្រីរំអិល បើធៀបនឹងត្រីមានស្រកា គឺត្រីរំអិលមានទីផ្សារ ធំជាង, តម្លៃថោកជាង, ងាយផលិតជាង និងតម្លៃដើមផលិតទាបជាង។ ដោយឡែកត្រីស្រកា ជាប្រភេទត្រី ដែលពិបាកផលិត ពិបាកចិញ្ចឹម ដោយ សារវាត្រូវការអុកស៊ីសែនខ្ពស់ ដែលធ្វើឱ្យតម្លៃផលិតខ្ពស់។ ដូចនេះ ការលក់ ចេញទៅក៏ខ្ពស់ដែរ ហើយទីផ្សារនៅតូចជាងត្រីរំអិលដែរ។ប៉ុន្តែអ្វីដែលកម្ពុជា ត្រូវផ្តោតលើនោះ គឺការផលិតត្រីស្រកានេះ ដោយសារតែយើងផលិត មិនទាន់ បាន ហើយនាំចូលពីក្រៅ។
លោក យន់ សុវណ្ណារិទ្ធ លើកឡើងទៀតថា ការផលិតត្រីស្រកានៅ កម្ពុជា មានកម្រិតនេះ ដោយសារតែកត្តាមួយចំនួនដូចជា បញ្ហាបច្ចេកទេស ក្នុង ការផលិតពូជ និងបច្ចេកទេសក្នុងការចិញ្ចឹមខ្ពស់។ នៅកម្ពុជាការចិញ្ចឹម ត្រីស្រកាស្ថិតនៅកម្រិតទី២ ខណៈដែលកម្រិតទី៣ លើប្រភេទបង្គា បង្កង ជាដើម ដែលការចិញ្ចឹមត្រូវការទំនើបកម្មខ្ពស់ ទើបទទួលបានទិន្នផលច្រើន សម្រាប់បំពេញតម្រូវការទីផ្សារ កាត់បន្ថយការនាំចូលបាន។
លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជាកម្ពុជា បានឱ្យដឹងថា ត្រីស្រកាមានតម្លៃថ្លៃជាងត្រីរំអិលតាំងពីដើមមក ដោយសារតែ ការចិញ្ចឹម ត្រូវការចំណាយច្រើនជាង និងបច្ចេកទេសចិញ្ចឹមខ្ពស់ជាង ទើបវារីវប្បករ ភាគច្រើនចូលចិត្តចិញ្ចឹមត្រីរំអិលច្រើនជាងត្រីស្រកា។
លោកបានបញ្ជាក់ថា ប្រភេទត្រីស្រកា ដូចជា ត្រីឆ្តោ ត្រីរ៉ស់ ត្រីឌៀប ត្រីឆ្ពិន ត្រីទីឡាប់ព្យា សុទ្ធតែថ្លៃជាងត្រីប្រា ត្រីអណ្តែង ព្រោះត្រីស្រកានេះ ពិបាក ចិញ្ចឹម។ ចិញ្ចឹមមិនងាយនឹងធំ ។ចំណីក៏ថ្លៃជាងត្រីរំអិលដែរ ទើបគេមិនសូ វចិញ្ចឹម។ ត្រីស្រកានេះ អ្នកលក់រាយអាចលក់បានថ្លៃ ប៉ុន្តែអ្នកលក់បោះដុំមិន សូវជាចំណេញច្រើនទេ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិធីបិទសន្និបាតរបស់ក្រសួងកសិកម្មកាលពីពេលថ្មីៗ បានលើក ឡើងដែរថា ការអភិវឌ្ឍវារីវប្បកម្មគ្រប់រូបភាពត្រូវបានជំរុញ ដើម្បីធានា បាននូវការផ្គត់ផ្គង់ កាត់បន្ថយការនាំចូល និងរក្សាបានតុល្យភាពតម្លៃ ទីផ្សារ។
យោងតាមរបាយការណ៍ពីរដ្ឋបាលជល បានបង្ហាញថា នៅក្នុងឆ្នាំ២០២២ ការចិញ្ចឹមត្រីអនុវត្តបាន ៣៣០ ៦០០តោន ស្មើនឹងជាង ៩១ នៃផែនការ និងថយចុះ ១៧ ៧៥០តោន បើធៀបនឹងឆ្នាំ២០២១៕
ដោយ៖វណ្ណ សុជាតា
ឯកឧត្តមមានប្រសាសន៍ថា កាលពីឆ្នាំ២០២២ ផលនេសាទ និងវារីវប្បកម្មសម្រេចបានជាង៨៦២ពាន់តោន ក្នុងឆ្នាំ២០២២ កើនឡើង ០,៦៨ ភាគរយ ធៀបនឹងឆ្នាំ២០២១។
យោងតាមរបាយការណ៍ពីរដ្ឋបាលជល បានបង្ហាញថា នៅក្នុងឆ្នាំ២០២២ ការចិញ្ចឹមត្រីអនុវត្តបាន ៣៣០ ៦០០តោន ស្មើនឹងជាង ៩១ នៃផែនការ និងថយចុះ ១៧ ៧៥០តោន បើធៀបនឹងឆ្នាំ២០២១