សម្តេចតេជោ ហ៊ុន សែន៖ តាមរយៈទស្សនកិច្ចរបស់ប្រទេសមហាអំណាចធំៗ, សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចបញ្ចប់បាន មានតែការចរចាគ្នាតាមសន្តិវិធីប៉ុណ្ណោះ
ភ្នំពេញ៖ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី៣០មីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន នឹងត្រូវបញ្ចប់ គ្រាន់តែមិនដឹងថា វាត្រូវបញ្ចប់នៅពេលណាប៉ុណ្ណោះ ។
សម្តេចតេជោ បានបន្តថា រុស្ស៊ី មិនអាចកម្ទេចអ៊ុយក្រែនបានឡើយ ហើយអ៊ុយក្រែន ក៏មិនអាចកម្ទេចរុស្ស៊ីបានដែរ ។ សម្តេច បានបន្តទៀតថា តាមរយៈទស្សនកិច្ចរបស់ប្រទេសមហាអំណាចធំៗទាំងនៅរុស្ស៊ី និងអ៊ុយក្រែន នឹងក្លាយជាលទ្ធផលមួយ ដែលអាចធ្វើឱ្យសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានចប់ គឺដោយការចរចាគ្នា តាមសន្តិវិធី ។
សម្តេចតេជោ បញ្ជាក់ទៀតថា បញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងត្រូវបញ្ចប់ ហើយកំពុងឈានទៅដល់ការដោះស្រាយផងដែរ ដែលដំណើរនេះកំពុងឈានទៅមុខហើយ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ