ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១០កើត ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះសូមផ្តោតទៅលើការបំពេញភារកិច្ចប្រចាំ ថ្ងៃ។ ឥឡូវនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីដោះស្រាយបញ្ហាសំខាន់ៗនោះទេ ដូច្នេះ សូមកំណត់សកម្មភាពអាជីវកម្មរបស់អ្នក។ ហោរាសាស្រ្តណែនាំលោកអ្នកកុំអោយធ្វើការ សម្រេចចិត្តលឿនពេក។ ឳកាសគឺថាអ្នកអាចចូលទៅក្នុងស្ថានភាពមិនល្អដោយនៅក្នុង ទំនាក់ទំនងជាមួយនឹងដៃគូប្រកួតប្រជែងរបស់អ្នក។ ផ្ទុយទៅវិញអ្នកអាចធ្វើការបញ្ចុះ បញ្ចូលមនុស្សនៅក្បែរខ្លួនបានល្អ ប៉ុន្តែក៏សូមប្រើប្រាស់ក្រមសីលធម៌នៃការធ្វើទំនាក់ទំនង ផងដែរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការរៀបចំ អ្វីនោះទេ ដូច្នេះមិនគួរព្យាយាមជ្រែតជ្រែកក្នុងជម្លោះការងារ។ ចំណែកការខាតបង់ក្នុងការ បោះទុនជាលុយកាក់ហាក់មានរូបរាងច្បាស់លាស់ណាស់ ហេតុនេះសូមកុំទាន់សម្រេច ចិត្តធ្វើការងារសំខាន់ពេក។ ការរងចាំឳកាសនៅថ្ងៃមុខ នឹងអាចបញ្ចៀសស្ថានភាពអាក្រក់ នេះបាន។ លើសពីនេះ សូមបដិសេធចំពោះការផ្តល់ជូនទាំងឡាយទាក់ទងនឹងអាជីវកម្ម។ ក្នុងស្ថានភាពនេះ សូមលោកអ្នកមានការអត់ធ្មត់ឲ្យបានខ្ពស់បំផុត។ ព្យាយាមអនុវត្តន៍ការ ងារដែលមាននៅក្នុងដៃសិន​ ហើយរកចាំឳកាសល្អនៅពេលខាងមុខ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកក្នុងពេលនេះមានសភាពរលូន ល្អប្រសើរបំផុត។ លោកអ្នកអាចធ្វើការងារនានាដើម្បីបំពេញបំណងប្រាថ្នារបស់ខ្លួនអ្នកបាន គ្រប់យ៉ាងទាំងអស់។ ជ្រើសរើសការងារសំខាន់ ហើយពិសេសជាការងារដែលត្រូវចិត្តនិង ស្របទៅនឹងវិជ្ជាជីវៈរបស់អ្នកទើបជាការយ៉ាងស្រួល។ សូមជឿជាក់ទៅលើសមត្ថភាព​បើ ទោះបីជាអ្នកអាចជួបនឹងការលំបាកខ្លះក៏ដោយ។ ក្រៅពីនេះសូមព្យាយាមយល់ដឹងពីបញ្ហា ដែលកើតឡើងជុំវិញខ្លួនអ្នក ហើយមានការអត់ធ្មត់ជានិច្ចក្នុងការអនុវត្តការងារ និងដោះ ស្រាយបញ្ហាផ្សេងៗ។

ឆ្នាំថោះ                                          

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ សូមព្យាយាមបំពេញការងារដោយមិនសុំជំនួយ។ ទំនាក់ ទំនងតូចធំរបស់អ្នកក្នុងពេលនេះមិនសូវល្អប្រសើរនោះទេ។ ការអាក់អន់ចិត្ត ការបោកប្រាស់ ការកុសល និងមិនរក្សាពាក្យសន្យាមានកំរិតខ្ពស់ណាស់ ដូច្នេះមិនគួរចងមិត្តក្នុងពេលនេះ​ ហើយក៏មិនគួរពឹងអាស្រ័យលើអ្នកដទៃទេ។ រក្សាគម្លាតពីមនុស្ស និងរក្សាភាពស្ងប់ស្ងៀម ទើបអាចធានាមិនឲ្យមានបញ្ហាបាន។ ក្នុងនោះដែរ សូមបោះបង់គំនិតដែលគិតមមៃទាំង ឡាយចេញ។ ក្រៅពីនេះ លោកអ្នកអាចការពារទស្សនៈ និងផ្នត់គំនិតរបស់ខ្លួនបានល្អ ប្រសើរក្នុងពេលនេះ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ពេលវេលាថ្ងៃនេះអំណោយផលរាល់ការ ងារទាំងអស់។ លោកអ្នកជាអាជីវករនឹងទទួលបានប្រាក់ចំណេញច្រើន ព្រមទាំងស្ថេរភាព ជំនួញដ៏រឹងមាំ។ ដៃគូរបស់អ្នកនឹងជឿទុកចិត្ត ហើយគាំទ្រការសម្រេចចិត្តរបស់អ្នកណាស់ ដូច្នេះ គ្មានផលរំខានណាមួយមករឹងស្ទះដំណើរការក្នុងថ្ងៃនេះទេ។ ទន្ទឹមនឹងនេះដែរ លោកអ្នកជាបុគ្គលិករដ្ឋ និងឯកជនរំពឹងថាទទួលបានការផ្តល់ឳកាសថ្មីៗក្នុងការងារការ តម្លើងប្រាក់ឧបត្ថម្ភ​ និងការជឿទុកចិត្តខ្ពស់ពីមិត្តរួមក្រុម ពិសេសថា្នក់លើតែម្តង។ ដោយ ឡែក លោកអ្នកនឹងមានដំណឹងល្អប្រសើរសម្រាប់អនាគតការងារ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យធ្វើការ ងារមួយច្បាស់លាស់។ សូមពិ​និត្យរាល់ពត៌មាន ឯកសារសំខាន់ ឬរបាយការណ៍មុនពេល បញ្ជូនចេញ។ កុំផ្ទេរការងាររបស់អ្នកទៅឲ្យអ្នកដទៃ ពីព្រោះកំហុសអាចនឹងកើតមាន ពិសេសភាពយឺតយ៉ាវអាចនឹងយាយីផលប្រយោជន៍របស់ការងារធ្ងន់ធ្ងរក្នុងពេលនេះ។ សូម ចាប់ផ្តើមធ្វើការងារសំខាន់នៅពេលព្រឹក ហើយកែសម្រួលភាពមិនប្រក្រតីឲ្យទាន់ពេល វេលា។ ដោយឡែក ប្រសិនបើអ្នកចង់ផ្លាស់ប្តូររបត់ការងារ ឬទីកន្លែងការងារថ្មីគឺអាចធ្វើ ទៅបាន។ លើសពីនេះ សូមរក្សាភាពអត់ធ្មត់អោយបានពេញមួយថ្ងៃតែម្តង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះលោកអ្នកហាក់មានមនុស្សតាមចាំមើល បំណាំច្រើន ដែលលំបាកឲ្យអ្នកអនុវត្តការងារទៅដោយសេរី។ ក្រៅពីនេះស្ថានភាពខាងក្រៅ ក៏ហាក់រំខានចិត្តរបស់អ្នកផង ហេតុនេះសូមលោកអ្នករក្សាភាពស្ងៀមស្ងាត់ កុំតបតនៅ ពេលនេះ កុំបកស្រាយរកហេតុផល ពីព្រោះវានឹងមិនចំណេញនោះទេ។ លើសពីនេះ សូម កុំព្យាយាមធ្វើសកម្មភាពធំដុំពេក។​ ថ្ងៃនេះប្រហែលជាអ្នកមិនគួរគិតគូរអំពីការកែប្រែ ឬ ផ្លាស់ប្តូរទីកន្លែងការងារនៅក្នុងពេលនេះនោះទេ ពីព្រោះស្ថានភាពខាតបង់ ​និងបញ្ហាអាច នឹងកើតមានច្រើន។ លើសពីនេះ សូមកុំពាក់ព័ន្ធការខ្ចីបុល ក្រែងមានបញ្ហាច្រើន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារទាំងឡាយរបស់អ្នកនឹងផ្តល់ទិន្នផលល្អ ប្រសើរយ៉ាងជាក់លាក់ណាស់។ សូមកុំមានការព្រួយបារម្ភ ឬស្ទាក់ស្ទើរក្នុងចិត្ត។ អ្វីដែលអ្នក ប៉ងប្រាថា្ន ចូរចាប់ផ្តើមអនុវត្តន៍នៅក្នុងពេលនេះចុះ។ មិនត្រឹមតែទទួល បានអំណោយ ផល ចំពោះពេលវេលាដែលល្អនោះទេ លោកអ្នកមានមនុស្សនៅជុំវិញខ្លួន ដែលគួរឲ្យទុកចិត្ត ណាស់។ ពួកគេនឹងជួយជ្រោមអ្នកលោកអ្នក ដោយភាពស្មោះត្រង់។ ប៉ុន្តែប្រការសំខាន់ សូមលោកអ្នកកុំលាយឡំការងារ។ ក្រៅពីនេះ លោកអ្នកនឹងទទួលបាន ការគាំទ្រយ៉ាងច្រើន ពីមនុស្សដែលនៅជុំវិញខ្លួន។​

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាល្អប្រសើរក្នុងការរៀបចំកិច្ចប្រជុំពិភាក្សា ចរចា និងដោះស្រាយរឿងរ៉ាវតូចធំក្នុងរង្វង់ការងារ និងទំនាក់ទំនងរវាងមនុស្សដែលនៅជុំ វិញខ្លួន។ ប៉ុន្តែលោកអ្នកត្រូវតែពឹងផ្អែកទៅលើគម្រោងផែនការងារដែលបានរៀបចំ ពីព្រោះ លោកអ្នកនឹងពិបាកដោះស្រាយចំពោះស្ថានភាពដែលអាចនឹងផ្លាស់ប្តូរភ្លាមៗ។ ក្នុងនោះ ដែរ សូមគិតគូរជាថ្មីលើការដកស្រង់បទពិសោធន៍ ចូលរួមវគ្គបណ្តុះបណ្តាល។ អ្នកអាចប្រើ ប្រាស់គំនិត ឬគម្រោងចាស់មកអនុវត្តនៅពេលនេះ  ប៉ុន្តែសូមចងចាំថាសកម្មភាពដែលទាក់ ទងនឹងគំនិតច្នៃប្រឌិតថ្មី គឺនឹងមានប្រយោជន៍យ៉ាងខ្លាំងក្នុងអាជីវកម្ម។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងរដ្ឋ និងឯកជន ព្រមទាំងផ្នែកជំនួញ នៅក្នុងពេលនេះមានដំណើរការល្អប្រសើរ។ ផលចំណេញមានខ្ពស់ ចំណែកបញ្ហាហាក់មិន អាចមករាំងស្ទះនូវទិន្នផលដែលអ្នកនឹងទទួលបាននោះទេ។ ក្នុងនោះទំនាក់ទំនងជាមួយ ថ្នាក់លើល្អប្រសើរ ដែលអ្នកជួយឲ្យអ្នកអាចបង្ហាញគម្រោងផែនការ និងគំនិតថ្មីៗបាន ដោយងាយស្រួល ដូច្នេះធ្វើយ៉ាងណាឲ្យមានភាពរហ័សរហួន និងកុំឲ្យឳកាសល្អនេះ កន្លងផុតទៅ។ ផ្ទុយទៅវិញ សូមលោកអ្នកព្យាយាមផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅ លើការលើទំនាក់ទំនងរវាងមនុស្សក្នុងក្រុមគ្រួសារផងដែរ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់បំណងប្រាថ្នាក្នុងថ្ងៃនេះនឹងត្រូវបានជួយជ្រោម ជ្រែង និងគាំទ្រ។ ពាក្យសំដីរបស់អ្នកនឹងធ្វើឲ្យមនុស្សទន់ចិត្តណាស់ ដូច្នេះលោកអ្នកគួរប្រើ ប្រាស់ពេលវេលានេះធ្វើកិច្ចសន្យា ដោះស្រាយបញ្ហា និងការរៀបចំគម្រោងផែនការ។ លោកអ្នកមិនគួរបោះជំហានជាមួយភាពស្រពិចស្រពិលជាដាច់ខាត។ អ្នកមិនអាចប្រឈម ទៅនឹងស្ថានភាពអវិជ្ជមានច្រើននៅខាងក្រៅ​ ប្រសិនបើអ្នកមិនមានគម្រោងផែនការច្បាស់ លាស់ ឬមិនអាចក្តោបក្តាប់ស្ថានការណ៍បាននោះទេ។ ដោយឡែក លោកអ្នកនឹងអាចធ្វើ ការសម្របខ្លួន និងដោះស្រាយករណីនានាបានល្អប្រសើរ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏មានអំណោយផលបំផុតក្នុងការ ប្រឈមទៅនឹងស្ថានភាពខាងក្រៅ។ លោកអ្នកនឹងទទួលបានឳកាសល្អៗជាច្រើន ដែល ប្រកបដោយស្ថេរភាពរឹងមាំ និងយូរអង្វែង ដូច្នេះវាមិនមានហេតុផលអ្វីទៀត ដែលអ្នកត្រូវស៊ូ ទ្រាំនៅក្នុងបរិស្ថានតឹងតែង និងក្រុមការងារដែលមិនចុះសម្រុងទៀតទេ។ ស្ថានភាពថ្មីៗនៃ កិច្ចការងារនឹងត្រូវបានធានាយ៉ាងជាក់លាក់។ ក្នុងពេលនេះអ្នកក៏គួរអនុវត្តការងារ និងរក្សា លំនឹងរវាងសុខភាពអោយបានល្អផងដែរ។ អតុល្យភាពអាចនឹងរំខានជាពិសេសទៅដល់ អារម្មណ៍របស់អ្នក។

ចំណាំៈ

ឆ្នាំទាំង៤ រោង មមែ រកា កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលក្នុងការចាប់ ផ្តើមអាជីវកម្ម ការសហការ និងការទំនាក់ទំនង។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner