ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អំពាវនាវដល់បងប្អូនអតីតយុទ្ធជន ចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព

ខេត្តកំពង់ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន ត្រូវថែទាំសុខភាព រស់នៅស្អាត មានអនាម័យ ដើម្បីជៀសផុតពីជម្ងឺផ្សេងៗ និងខិតខំប្រកបរបរសុចរិតទៀងត្រង់ ព្រមទាំងខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ លើដីសម្បទាន ដែលសម្តេចតេជោ បានចែកជូន ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ជាពិសេស ត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោល នយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៣០ មីនា ក្នុងឱកាសសំណេះសំណាល និងនាំយកអំណោយស្បៀងអាហារ ថវិកាមួយចំនួន ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ក្នុងឱកាសបុំណ្យចូលឆ្នាំថ្មីប្រពៃណីយជាតិខ្មែ ។

លោកវរសេនីយ៍ឯក ហេង ជា មេបញ្ជាការរង និងជាប្រធានក្រុមការងារគ្រប់គ្រងដីសម្បទានសង្គមកិច្ចសំរាប់អតីតយុទ្ធជន និងសម្របសម្រួលស្ថានភាពរស់នៅរបស់បងប្អូន អតីតយុទ្ធជន នៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានរាយការណ៍ពីស្ថានភាព និងជីវភាពរស់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជនចំនួន១៤១គ្រួសារ ដែលសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ដីសម្បទានសង្គមកិច្ចចំនួន១ហិកតាកន្លះ និងផ្ទះ ១ខ្នង ក្នុង ១គ្រួសារ ព្រមទាំងបានស្ថាបនាផ្លូវលំក្នុងភូមិប្រវែង១២គីឡូម៉ែត្រ ព្រមទាំងអណ្តូងទឹកស្អាត តាមគ្រួសារនីមួយៗផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកគិតទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ព្រោះបងប្អូនអតីតយុទ្ធជន គឺជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិ និងបានរួមចំណែក ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ៕ ដោយ ប៊ុន រដ្

ads banner