ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ រុស្ស៊ីតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះ ការអភិវឌ្ឍ ទំនាក់ទំនងមនុស្សធម៌ រួមទាំងការបណ្តុះបណ្តាលធនធាន មនុស្សនៅកម្ពុជា
ភ្នំពេញ៖ក្នុងសន្និសីទសារព័ត៌មានក្រោមប្រធានបទ «ទំនាក់ទំនងរវាងរុស្ស៊ី និងកម្ពុជា» ព្រមទាំងប្រធានបទសំខាន់ៗ នៃគោលនយោបាយ ការបរទេស រុស្ស៉ីនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ លោក អាណាតូលី បូរ៉ូវិច (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា រុស្សីតែងតែយកចិត្តទុក ដាក់ យ៉ាងខ្លាំងចំពោះការអភិវឌ្ឍ ទំនាក់ ទំនងមនុស្សធម៌ រួមទាំងការបណ្តុះ បណ្តាល ធនធានមនុស្សនៅកម្ពុជា ហើយនៅឆ្នាំ២០២៤ នឹងបង្កើន អាហារូបករណ៍ដល់និស្សិតកម្ពុជា រហូតដល់៤០នាក់ ។
លោក អាណាតូលី បូរ៉ូវិច បានបញ្ជាក់ថា ទំនាក់ទំនងអន្តរបុគ្គល នៅតែ មានសារៈសំខាន់ ក្នុងការពង្រឹងការយោគយល់គ្នាទៅវិញទៅមករវាង ប្រជាជន នៃប្រទេសទាំងពីរ ។
លោកទូតបានរំលឹកថាទំនាក់ទំនងការទូតរវាងសហភាពសូវៀត ដែល មាន សហព័ន្ធរុស្ស៊ីជារដ្ឋស្នង និងព្រះរាជាណាចក្រកម្ពុជា ត្រូវបាន បង្កើត ក្នុង ខែឧសភា ឆ្នាំ១៩៥៦ ក្នុងគោលបំណងអភិវឌ្ឍកិច្ចសហប្រតិបត្តិការ អន្តរជាតិ និងការពង្រឹងសន្តិភាព ពិភពលោក។ ដំណើរ ទស្សនកិច្ចរបស់ សម្ដេចព្រះ នរោត្តម សីហនុ នៅសហភាពសូវៀត ជាច្រើនដងក្នុង ទសវត្សរ៍ ៥០-៦០ នៃសតវត្សទី២០ បានជួយពង្រឹង ចេតនា ក្នុងការបង្កើតកិច្ច សហប្រតិ បត្តិការ ទ្វេភាគី។
លោកឯកអគ្គរាជទូតរុស្ស៊ីបន្តថា តាំងពីឆ្នាំដំបូងមក ប្រទេសរុស្ស៊ី បាន បង្ហាញ ពីបំណងប្រាថ្នារបស់ខ្លួន ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍ ហេដ្ឋា រចនា សម្ព័ន្ធរបស់កម្ពុជា ការពង្រឹងសក្តានុពលធនធានមនុស្ស។ ដោយឡែក មន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងគ្រឹះស្ថាន សិក្សាបច្ចេកទេសជាន់ខ្ពស់ ដែល មានវិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជាជាវិទ្យាស្ថានស្នងត្រូវបានសាងសង់ ឡើងជាអំណោយជូនព្រះរាជាណាចក្រ កម្ពុជា។ រុស្ស៊ី បានផ្តល់ជំនួយជូន ប្រជាពលរដ្ឋនិងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹង ជំងឺឆ្លងជាពិសេស ការផ្ទុះជំងឺអុត។
លោកបន្តថា ទំនាក់ទំនងជាមួយកម្ពុជា ដែលត្រូវបានផ្តាច់នៅក្នុង អំឡុង ពេលរបបប្រល័យពូជសាសន៍ខ្មែរក្រហម សហភាពសូវៀត ស្តារឡើង វិញ នៅឆ្នាំ១៩៧៩ ហើយបានផ្តល់ជំនួយដ៏ធំធេង ក្នុងការស្តារសេដ្ឋកិច្ច របស់ កម្ពុជាឡើងវិញ។ អ្នកជំនាញសូវៀតបាន ស្ដារឡើងវិញនូវ ស្ថាប័ន អប់រំ និង វេជ្ជសាស្រ្ត សាងសង់មន្ទីរ ស្ថាប័នថាមពល ឧស្សាហកម្ម និងកសិកម្មថ្មីៗ។ ពេលនោះនិស្សិតកម្ពុជាជាច្រើន បានសិក្សានៅ ទីក្រុងជាច្រើននៃសហភាព សូវៀត។ ចាប់ពីទសវត្សរ៍៨០ នៃសតវត្សទី២០មក និស្សិតកម្ពុជាជាង ៨ ០០០នាក់ បានសិក្សានៅ សាកលវិទ្យាល័យសូវៀត/រុស្ស៊ី។
លោកទូតសង្កត់ធ្ងន់ថា ការសន្ទនាមនុស្សធម៌នៅតែមានសារៈសំខាន់ ណាស់ ក្នុងទំនាក់ទំនងរុស្ស៉ី-កម្ពុជា៕ ដោយ៖ គ្រី សម្បត្តិ