រដ្ឋមន្ត្រីក្រសួងកសិកម្ម សាទរចំពោះក្រុមហ៊ុនចិន សម្រាប់ការវិនិយោគស្វាយចន្ទី នៅកម្ពុជា
អត្ថបទដោយ៖
ឈឹម សុផល
ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជួបគណៈប្រតិភូផ្នែកឯកជននៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Dr. Wang Xiangshe នៅទីស្តីការក្រសួងកសិកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការសាទរចំពោះក្រុមហ៊ុនដែលមានខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃល្អ ព្រមទាំងមានផែនការវិនិយោគច្បាស់លាស់លើដំណាំឧស្សាហកម្មនៅកម្ពុជា ដោយមានគោលដៅជាក់លាក់នាំទៅប្រទេសចិន ។

ឯកឧត្តមរដ្ឋមន្ត្រី សម្រាប់ការវិនិយោគស្វាយចន្ទី មិនត្រឹមតែត្រូវផ្តោតលើគុណភាព រសជាតិ និងមានផែនការផលិតច្បាស់លាស់តាមតម្រូវការទីផ្សារប៉ុណ្ណោះទេ តែត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាដើម្បីទទួលបានតម្លៃបន្ថែម ព្រមទាំងគិតគូដល់បរិស្ថាននិងព្រៃឈើ (Eco-Friendly) ផងដែរ ៕ ប្រភព៖ក្រសួងកសិកម្ម



ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។