សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា មានដៃគូរល្អម្នាក់ទៀតនៅអាស៊ាន គឺនាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី ដែលមានទស្សនៈដូចគ្នា
ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា សម្ដេចមានដៃគូរល្អម្នាក់ទៀតនៅអាស៊ាន គឺនាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី ឯកឧត្តម Anwar Ibrahim បានថ្លែងប្រកាសទៅបរទេសកុំឱ្យជ្រែតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដែលមានទស្សនៈដូចគ្នាជាមួយសម្តេច ។
សម្ដេចតេជោ បានថ្លែងថា៖ ខ្ញុំបានដៃគូរល្អមួយទៀតនៅអាស៊ានហើយ។ សម្ដេច ថ្លែងបែបនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Anwar Ibrahim បានប្រកាសប្រាប់ប្រទេសមហាអំណាចទាំងឡាយ កុំឱ្យជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃណាមួយ ដែលស្របនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការរក្សាអព្យាក្រឹតរបស់ខ្លួន។
សម្ដេចតេជោ បន្ថែមថា៖ កិច្ចការរបស់កម្ពុជា គឺ កម្ពុជាត្រូវរក្សាជំហរឯករាជ្យ និងទំនាក់ទំនងទូលាយគ្រប់ប្រទេសទាំងអស់ ខ្ញុំអត់ធ្វើសត្រូវជាមូយអ្នកណាទេ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ