លោក ពូទីនថា ទំនាក់ទំនងរុស្ស៊ី-អឺរ៉ុប កាន់តែយ៉ាប់យ៉ឺន តែសង្ឃឹមថានឹងប្រសើរវិញ

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន និយាយថា ទំនាក់ទំនងរបស់រុស្ស៊ីជាមួយសហភាពអឺរ៉ុប កាន់តែយ៉ាប់យ៉ឺនខ្លាំង សង្ឃឹមថាពួកគេងើបឡើងវិញ។

ទំនាក់ទំនងរវាងរុស្ស៊ី និងសហភាពអឺរ៉ុប (EU) កាន់តែយ៉ាប់យ៉ឺន នាពេលថ្មីៗនេះ ទោះបីជាទីក្រុងមូស្គូរំពឹងថា នឹងមានការស្តារឡើងវិញបន្តិចម្តងៗក៏ដោយ នេះជាអ្វីដែល ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ អំឡុងពិធីទទួលលិខិតសម្គាល់ពីឯកអគ្គរដ្ឋទូតបរទេសថ្មីចំនួន ១៧ នាក់ កាលពីថ្ងៃពុធ សប្តាហ៍នេះ។

លោកពូទីនបាននិយាយថា «ប្រធានបេសកកម្មរបស់សហភាពអឺរ៉ុប ដែលមានវត្តមាននៅទីនេះ ប្រហែលជាអាចនឹងចែករំលែកទស្សនៈដែលថា ទំនាក់ទំនងរបស់សហភាពជាមួយរុស្ស៊ីបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាការសោកស្តាយយ៉ាងខ្លាំងរបស់យើង ។ ទីក្រុងមូស្គូជឿជាក់ថា នេះគឺដោយសារតែការពិតដែលថា សហភាពអឺរ៉ុបបានបោះបង់ចោល “មុខងារដំបូងចម្បងនៃការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចការធ្វើសមាហរណកម្មនៅទ្វីបអឺរ៉ុប” “ការចាប់ផ្តើមការប្រឈមមុខនឹងភូមិសាស្ត្រនយោបាយជាមួយរុស្ស៊ី” ជំនួសវិញ។»

លោក ពូទីន បានបន្ថែមថា រុស្ស៊ីរំពឹងថា នឹងមានការស្តារទំនាក់ទំនងជាបណ្តើរៗជាមួយសហភាពអឺរ៉ុប។

«ខ្ញុំសូមសម្តែងក្តីសង្ឃឹមថា រាល់សកម្មភាពដែលបង្កការខូចខាតដល់ទំនាក់ទំនងរបស់យើងនឹងនៅតែស្ថិតក្នុងអតីតកាល ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីកសាងវាតាមរបៀបត្រឹមត្រូវសម្រាប់ប្រទេសរុស្ស៊ី និងសម្រាប់សេដ្ឋកិច្ចនៃរដ្ឋជាសមាជិកនៃអង្គការនេះ។ យើងសង្ឃឹមថា តក្កវិជ្ជានៃកិច្ចសហប្រតិបត្តិការទៅវិញទៅមក នឹងមានសុពលភាពតាមពេលវេលា៕» ប្រភពពី Tass ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner