មូលដ្ឋានទ័ពអាកាសខេត្តព្រះសីហនុ សាងសង់សម្រេច៩៥ភាគរយ (Video Inside)
មូលដ្ឋានទ័ពអាកាសនៅក្នុងខេត្តព្រះសីហនុ សាងសង់បាន៩៥ភាគរយហើយ។ មូលដ្ឋានទ័ពអាកាសខេត្តព្រះសីហនុ គឺជាមូលដ្ឋានដែលស្ថិតនៅជាប់នឹងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
អគ្គមេបញ្ជាការរង នាយឧត្តមសេនីយ៍ សឹង សំណាង ដែលជាមេបញ្ជាការកងទ័ពជើងអាកាស បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃសំណង់មូលដ្ឋានកងទ័ពអាកាសនេះ នាព្រឹកថ្ងៃទី៦ មេសា ឆ្នាំ២០២៣ និងបានគូសរំលេចជុំវិញបច្ចេកវិទ្យាយោធាទំនើប ដែលបាន និងកំពុងអភិវឌ្ឍន៍រីកលូតលាស់យ៉ាងលឿនលើពិភពលោក។
នាយឧត្តមសេនីយ៍ សឹង សំណាង បានរំលឹកដាស់តឿនដល់នាយទាហានទ័ពអាកាសខេត្តព្រះសីហនុ ដោយមិនត្រូវជឿលើការឃោសនាអកុសលរបស់ក្រុមក្បត់ជាតិ ដែលចង់នាំកម្ពុជា ធ្លាក់ក្នុងភ្លើងសង្គ្រាមដូច នៅអ៊ុយក្រែន នៅស៊ីរី នោះជាដើម។
នាយឧត្តមសេនីយ៍មេបញ្ជាការកងទ័ពអាកាសបានរំលឹកដាស់តឿនដល់កងកម្លាំងអាកាសក្រោមបង្គាប់ «ត្រូវជឿជាក់លើថ្នាក់ដឹកនាំរាជរដ្ខាភិបាលកម្ពុជា ដែលមានគោលនយោបាយការពារជាតិ និងឈានទៅដល់ទំនើបភាវូនីយកម្មយោធា នាពេលអនាគតខាងមុខ ក្នុងបំណងពង្រឹងសមត្ថភាពការពារបូរណភាពទឹកដី»។