ឯកឧត្តម នេត្រ ភក្រ្តា៖ខេត្តពោធិ៍សាត់ សម្បូរសត្វព្រៃ ដែលចាំបាច់គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួម ការពារ និងអភិរក្សឱ្យនៅគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៀត

អត្ថបទដោយ៖
ឈឹម សុផល

ខេត្តពោធិ៍សាត់៖ យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់មន្ត្រីនៃក្រសួងបរិស្ថាននិងអង្គការដៃគូ ខេត្តពោធិ៍សាត់ សម្បូរសត្វព្រៃ ដែលចាំបាច់គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋត្រូវចូលរួម ការពារ និងអភិរក្សឱ្យនៅគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខ និងជាការចូលរួម លើកស្ទួយទេសចរណ៍ធម្មជាតិ ផ្សារភ្ជាប់ទឹកដី។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។

ក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តពោធិ៍សាត់នារសៀលថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម នេត្រ ភក្រ្តា បានបន្តថា៖”យុទ្ធនាការអន្ទាក់សូន្យរៀបចំឡើងក្នុងគោលដៅបន្តបង្កើនការយល់ដឹងរបស់សាធារណជន អំពីផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃ ការជួញដូរសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ ក្នុងនោះរួមមានហានិភ័យចំពោះសុខភាពសាធារណៈ និងការបាត់បង់ធនធានធម្មជាតិផងដែរ។ យុទ្ធនាការក៏នឹងបន្តផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយអំពីភាពចាំបាច់ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព”។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន បន្តទៀតថា មានតំបន់ការពារធម្មជាតិចំនួន៦ គឺឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលក្នុងនេះមានផ្ទៃដីសរុប ៦៨៩ ២៩៧ ហិកតា ។

ឯកឧត្តមរដ្ឋេលេខាធិការ បញ្ជាក់បន្ថែមថា៖ បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ធ្វើឡើងនៅក្នុងខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងខេត្តរតនៈគិរី កាលពីឆ្នាំ២០២២ ក្រសួងបរិស្ថានបានសហការជាមួយអង្គការដៃគូអភិរក្ស និងរដ្ឋបាលខេត្តពាក់ព័ន្ធ បន្តបើកយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជាដំណាក់កាលទី២ ឆ្ពោះមកកាន់ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និង ខេត្តសៀមរាប ។ ខេត្តទាំង ៦នេះមានផ្ទៃដីតំបន់ការពារធម្មជាតិទំហំ និង ជាតំបន់ដែលសម្បូណ៌សត្វព្រៃ ជាពិសេសប្រភេទសត្វកម្រៗជាច្រើនដូចជាដំរី សត្វកែះ សត្វខ្លាឃ្មុំតូចឃ្លាឃ្មុំធំ សត្វប្រើស សត្វដំរីជាដើម។

ដោយឡែក លោក សេង ទៀក នាយកអង្គការ WWF កម្ពុជាបានបញ្ជាក់ឱ្យដឹងថា៖សារដ៏សំខាន់ពីវិបត្តិអន្ទាក់ និងសារសំខាន់នៃតម្លៃសត្វព្រៃ សារសំខាន់ពីវិបត្តិអន្ទាក់និងសារសំខាន់ៗផ្សេងទៀតក្នុងតំណាក់កាលទី១នៃយុទ្ធនាការអន្ទាក់សូន្យទ១បានផ្តល់ការជ្រួតជ្រាបក្នុងការយល់ដឹងដល់សំណាក់ប្រជាពលរដ្ឋជាង៣លាននាក់។ជាមួយគ្នាសារដែលជាខមមិនក្នុងបណ្តាញសារសង្គមបានជំរុញឱ្យមានការផ្សព្វផ្សាយនិងបំផុសចលនាបន្ថែមទៀតដើម្បីឱ្យពលរដ្ឋបានយល់ជ្រួតជ្រាបពីកិច្ចការពារសត្វព្រៃដើម្បីឱ្យបានគង់វង្ស។

គួរបញ្ចាក់ថាសត្វព្រៃនៅកម្ពុជាមានហានិភ័យខ្ពស់ដោយសារវិបត្តិការបរបាញ់ និងការដាក់អន្ទាក់។ ដើម្បីដោះស្រាយវិបត្តិនេះ ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍បានធ្វើការរួមគ្នាក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន ដោយមានភាពជាដៃគូជាមួយអង្គការ WWF ទីភ្នាក់ងារជំនួយអាមេរិក USAID សមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការរីខូហ្វ អង្គការ BirdLife និង អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies) អង្គការ RECOFT ដើម្បីបើកជាផ្លូវការនៃយុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា ៕ អត្ថបទ: លោកម៉ាដេប៉ូ
រូបភាព:លោក រិន រចនា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner