អភិបាលខណ្ឌច្បារអំពៅ ក្រើនរំលឹក ដល់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ-សង្កាត់ ឱ្យពង្រឹងការងារសន្តិសុខ

ភ្នំពេញ ៖ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងសន្តិសុខល្អនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ជាថ្មីម្តងទៀត លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បានក្រើនរំលឹកដល់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ-សង្កាត់ ត្រូវរួមគ្នាខិតខំពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យបានម៉ឺងម៉ាត់បំផុត ។
ប្រសាសន៍ដាស់តឿនក្រើនរំលឹកជាថ្មីនេះបានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ កាលពីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោក-លោកស្រី ជាអភិបាលរង លោក-លោកស្រី ចៅសង្កាត់ទាំង៨ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ និងប្រធានការិយាល័យគ្រប់ការិយាល័យ ។

លោកអភិបាលខណ្ឌបានក្រើនរំលឹកក៍ដូចជាណែនាំដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់ ត្រូវរួមគ្នាខិតខំប្រឹងប្រែងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព ។ កម្លាំងគណៈបញ្ជាការឯកភាព ត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចតេជោអោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៊ីសង គ្រប់ប្រភេទនិងល្បែងតាមអនឡាញ ។ ជាពិសេសកិច្ចការពង្រឹងសន្តិសុខនៅតាមមូលដ្ឋានចុះល្បាតជាប្រចាំ នៅតាមគោលដៅងាយរងគ្រោះរួមមាន គោលដៅចោរកម្ម. គោលដៅស្មុគ្រស្មាញ. គោលដៅក្មេងទំនើង. គោលដៅប្រើប្រាស់និងចែកចាយគ្រឿងញៀន ។

លោកអភិបាលខណ្ឌបានបន្តថា គោលដៅសំខាន់មួយទៀតត្រូវរួមគ្នា បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ព្រោះវាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងដល់ក្រុមគ្រួសារ ដល់សហគមន៍ និងសង្គមជាតិទាំងមូល ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលនិងអាជ្ញាធរសង្កាត់ត្រូវរួមគ្នាកំណត់មុខសញ្ញាគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ធ្វើយ៉ាងណាអោយ មូលដ្ឋានរបស់យើងគ្មានគ្រឿងញៀន មួយទៀតត្រូវជំរុញការផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋពីផលប៉ះពាល់និងគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រឿងញៀន ។ ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុដមរម្យនា ។

លោកអភិបាលខណ្ឌបានណែនាំឱ្យមន្ត្រីក្នុងជួរគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅក្នុងមូលដ្ឋានអោយបានល្អ និងត្រៀមការពារការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលនិងចូលមកដល់នៅពេលខាងមុខ ។

ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីមកដល់ លោកអភិបាលខណ្ឌសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងទៀន ភ្លើងធូប ចង្ក្រានហ្គាស់ ប្រព័ន្ធខ្សែភ្លើងនៅក្នុងផ្ទះ ត្រូវត្រួតពិនិត្យអោយបានហ្មត់ចត់បំផុតមុននិងចេញពីផ្ទះទៅកំសាន្តនៅតាមរម្មណីដ្ឋាននានា បង្កាខ្លាចកើតមានគ្រោះអគ្គីភ័យ ៕

ប៊ុនធី-សណ្តោស

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner