ឯកឧត្តម ជា វ៉ាន់ដេត៖ ការចែកចាយទំនិញមានការកើនឡើងយ៉ាងគំហុកដោយសារពាណិជ្ជកម្មអេឡិចត្រូនិចកើនឡើងខ្លាំង
ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងថា ការចែកចាយទំនិញមានការកើនឡើងយ៉ាងគំហុកដោយសារពាណិជ្ជកម្មអេឡិចត្រូនិចកើនឡើងខ្លាំង ។ ជាមួយគ្នានេះ មធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ពីទីក្រុងភ្នំពេញទៅតាមបណ្តាខេត្តផ្សេងៗ មានការកើនឡើង ។ ក្នុងពេលអនាគត វិស័យប្រៃសណីយ៍ និងក្លាយទៅជាវិស័យមួយធំ ដែលសំខាន់ដល់ការរួមចំណែកអភិវឌ្ឍន៍ ពាណិជ្ជកម្ម ហេតុដូច្នេះហើយបានជាក្រសួងបានខិតខំធ្វើកំណែទម្រង់ ច្បាប់បទដ្ឋានគតិយុទ្ធអោយបានគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងវិស័យនេះ។
ក្រសួងក៏បានធ្វើយ៉ាងណាដើម្បីពង្រីកថ្នាល់លក់ទំនិញឱ្យបានច្រើន ដើម្បីអោយ វិស័យដឹកជញ្ជូនចែកចាយ អោយកាន់តែរីកចំរើនតទៅទៀត។ ក្រសួងនិងខិតខំធ្វើយ៉ាងណាដើម្បីអោយមានថ្នាលលក់ទំនិញកាន់តែច្រើន ដើម្បីតាមដានទំនិញ ដែលបានបញ្ជាទិញទៅដល់គោលដៅ ឬដល់ដៃអថិជនដែលបានបញ្ជាទិញ។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងបែបនេះ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ក្នុងគ្រាដែលអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តន៍ជន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅទីស្តីការក្រសួង។
ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានរំលេចពីវិស័យបច្ចេកវិទ្យាអេឡិចត្រូនិច ក្រសួងក៏បានគិតគូរក្នុងការរៀបចំប្រព័ន្ធបច្ចេកវិទ្យា សំរាប់បម្រើសេវាសាធារណៈ សំរាប់ឱ្យក្រុមហ៊ុនឯកជនអចប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាឱ្យការងារខ្លួន មានប្រសិទ្ធភាព ទៅលើជំនួញ កាត់បន្ថយការចំណាយ ហើយនិងធ្វើឱ្យប្រសើរឡើងទាំងសេវាសាធារណៈ និងសេវាឯកជនផងដែរ ៕ អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា