រដ្ឋបាលខេត្តកណ្តាល រៀបចំសាងសង់លំនៅដ្ឋានជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្រុងតាខ្មៅ

(កណ្តាល)៖ ដោយមានការណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិក្តិព្រឹទ្ធបណ្ឌិត, ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានចាត់ចែងរៀបចំបូមខ្សាច់ចាក់បំពេញដីរៀបចំហេដ្ឋារចនាសម្ព័ន្ធ តបណ្តាញប្រព័ន្ធលូ ផ្លូវទឹកស្អាត បណ្តាញអគ្គិសនី សាងសង់លំនៅដ្ឋាន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង រដូវប្រាំង ធ្វើឲ្យបាក់ច្រាំងរលំផ្ទះ ចំនួន ៦៥គ្រួសារ ចូលក្នុងព្រែកថីស្ថិតក្នុង ភូមិព្រែកសំរោង និងភូមិព្រែកថី សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ។

នៅចំពោះមុខអាជ្ញាធរខេត្តកណ្តាល ដឹកនាំដោយ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល, បងប្អូនប្រជាពលរដ្ឋទាំងចាស់ក្មេង ប្រុស-ស្រី មកជួបជុំគ្នានៅទីតាំងដីកំពុងបូមខ្សាច់ចាក់បំពេញ មានការសប្បាយរីករាយ ពោរពេញដោយក្តីសង្ឃឹមយ៉ាងមុតមាំ និងបង្ហាញការគាំទ្រយ៉ាងពេញ ទំហឹងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីបន្តទៀត នាពេលបោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ។

ឯកឧត្តមហាក់ សុខមករា បានផ្តាំផ្ញើការសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងលោកអភិបាលខេត្ត ជូនចំពោះប្រជាពលរដ្ឋរងគ្រោះ ព្រមទាំងបានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ចំពោះការរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងការកើតនូវជំងឺដង្កាត់ផ្សេងៗ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner