អាជ្ញាធរខេត្តបន្ទាយមានជ័យ និង ខេត្តស្រះកែវ រួមគ្នាសម្របសម្រួលឲ្យពលករខ្មែរ ដែលកំពុងនាំគ្នាសម្រុកចេញមកពីប្រទេសថៃ ដើម្បីចូលរួមបុណ្យចូឆ្នាំខ្មែរ

អត្ថបទដោយ៖
CPA

(បន្ទាយមានជ័យ +ស្រះកែវ ) ៖ លោក គាត ហ៊ុល អភិបាល នៃគណអភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនាថ្ងៃទី១០ ខែមសា ឆ្នាំ២០២៣ នេះថា អាជ្ញាធរខេត្តបន្ទាយមានជ័យ និង អាជ្ញាធរខេត្តស្រះកែវ បានរួមគ្នាធ្វើកិច្ចសម្របសម្រួលឲ្យបងប្រជាពលករខ្មែរ ដែលកំពុងនាំគ្នាសម្រុកចេញមកពីប្រទេសថៃ កុំឲ្យមានការកកស្ទះ នៅច្រកព្រំដែនខាងទឹកដីថៃ ខណៈពួកគាត់កំពុងធ្វើដំណើរទៅកាន់ភូមិស្រុកកំណើតវិញដើម្បីចូលរួមបុណ្យចូលឆ្នាំថ្មីប្រពណៃខ្មែរ ខាងមុខនេះដោយឆ្លងចូលមកតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ។

ឯកឧត្ដម អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមាន
ជ័យ បានបញ្ជាក់ថា ការដោះស្រាយបន្ទាន់នេះ យើងចាត់ឲ្យមន្ត្រី ជំនាញរដ្ឋាបាលក្រុង កម្លាំងសមត្ថកិច្ចអន្តោរប្រវេសច្រកអន្តរជាតិប៉ោយប៉ែត មន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត កំពុងសហការគ្នាជាមួយភាគីថៃនៅលើទឹកដីថៃហើយបានធ្វើការ ដោះស្រាយជាបន្ទាន់ជូនដល់បងប្អូនពលករខ្មែរជាច្រើនពាន់នាក់ ដែលអញ្ជើញមកលេងផ្ទះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

សូមបញ្ជាក់ថា បញ្ហានៃការកក់ស្ទះ នេះគឺដោយសារបងប្អូនកំពុងអអង្គុយរង់ចាំខាងទឹកដីថៃ ដើម្បីពិនិត្យបំពេញបែបបទឆ្លងមកខាងទឹកដីកម្ពុជារបស់យើង ខាងសមត្ថកិច្ចកម្ពុជាគឺបានយកចិត្តទុកដាក់ ដើម្បីសម្របសម្រួលពន្លឿននីតិវិធី ឲ្យបងប្អូនឆាប់បានទៅដល់ភូមិឋាន ផ្ទះសម្បែងនៅឯស្រុកកំណើតរៀងៗខ្លួន ។

ជានិច្ចកាល ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ដែលជាខេត្តសម្ព័ន្ធមេត្រីភាពគ្នា មានកិច្ចប្រជុំផ្លាសរប្តូរបទពិសោធន៍ការងារ ពង្រឹងកិច្ចសហប្រតិបត្តិការល្អទៅវិញទៅមក មានអ្វីកើតឡើងតែសហការ រួមគ្នាដោះស្រាយជាប្រពៃណីល្អ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចតែងផ្តល់អនុសាសន៍ណែនាំឲ្យខេត្តជាប់ព្រំដែនបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសជិតខាងគ្នា ៕ ដោយ ៖ គៀនច័ន្ទហ៊ីន

ads banner