ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ពិភាក្សាការងារជាមួយនាយកប្រតិបត្តិវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានទទួលជួប និងពិភាក្សាការងារជាមួយនាយកប្រតិបត្តិវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នៅទីស្តីការក្រសួងកសិកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានស្នើឱ្យ CDRI សហការចូលរួមក្នុងការសិក្សាវិភាគសេដ្ឋកិច្ច តម្រូវការទីផ្សារ និងស្រាវជ្រាវលើការប្រើប្រាស់បច្ចេកវិទ្យា (Digitalization) ដែលជួយសម្រួលក្នុងខ្សែច្រវាក់តម្លៃ តាំងពីអ្នកផលិតរហូតអ្នកប្រើប្រាស់ តាមរយៈប្រព័ន្ធមួយដែលកសិករអាចបំពេញបានដោយខ្លួនឯង ព្រមទាំងភាពច្នៃប្រឌិតថ្មីៗ (Innovation) ដែលជួយដល់ផលិតកម្មកសិកម្មដូចជាគ្រឿងម៉ាស៊ីន ផ្ទះសំណាញ់ និងកសិដ្ឋានឆ្លាតវៃ (Smart Farm) ជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា គោលដៅនៃការងារនេះ គឺដើម្បីបង្កើនជីវភាពប្រជាពលរដ្ឋ តាមរយៈការដាក់ចេញផែនការកសិកម្មច្បាស់លាស់ ឈានទៅធានាបាននូវសន្តិសុខស្បៀង ដែលអាចឱ្យកសិករបន្តការដាំដុះ រក្សាបានតម្លៃថេរនៃកសិផលនៅក្នុងស្រុក និងតម្លៃខ្ពស់សម្រាប់កសិផលនាំចេញ៕ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner