អភិបាលខណ្ឌច្បារអំពៅ សូមឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេស ឱ្យមានការរីកចម្រើនថែមទៀត

ភ្នំពេញ៖ ក្នុងឱកាសចុះចែកអំណោយជាគ្រឿងឧបភោគ បរិភោគ ដែលសប្បុរសជន ជួយតាមរយៈអាជ្ញាធរខណ្ឌ ជូនដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាតជាង៣០០គ្រួសារ រស់នៅក្នុងសង្កាត់ច្បារអំពៅ១ សង្កាត់ ច្បារអំពៅ២ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ក្នុងបរិវេណវត្តពោធិ៍ព្រះបាទ ហៅវត្តច្បារអំពៅ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។ ថ្មីៗកម្ពុជា ទទួល បានការកោតសសើរពីអង្គការសហប្រជាជាតិ ដោយទទួលស្គាល់ថា កម្ពុជា មានការរីកចម្រើនជឿនលឿនគួអោយកត់សំគាល់ ក្នុងចំណោម១៩៣ប្រទេស ដែលមានអាសនៈនៅក្នុងអង្គការសហប្រជាជាតិ ។

លោកអភិបាលខណ្ឌ បានបន្តថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជាថ្ងៃបោះឆ្នោតសកល សូមបងប្អូនអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេស ឱ្យមានការរីកចម្រើនថែមទៀត ។

លោកអភិបាល បន្ថែមថា ពិតជាមានមោទនៈភាពណាស់ ដែលប្រទេសជាតិយើង ទទួលបានសុខសន្តិភាព។ ចាប់ពីពេលនេះតទៅ ក្រៅពីពាក្យថា អរគុណសន្តិភាព សូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីថែរក្សា ការពារសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ប្រទេសជាតិ អោយកាន់តែរីកចម្រើនថែមទៀត ៕

ប៊ុនធី-សណ្តោស

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner