បុរសកាត់ក្បាលស្ត្រីកម្មករ នៅស្វាយរៀង បានបាត់បង់ជីវិតដោយសារលេបថ្នាំពុល (Video Inside)

ឃាតករសង្ស័យដែលបានលេបថ្នាំធ្វើអត្តឃាត បន្ទាប់ពីសម្លាប់ស្ត្រីបុគ្គលិកកាស៊ីណូ ដោយការកាត់ក្បាលរបស់នាងនៅក្នុងខេត្តស្វាយរៀងនោះ បានបាត់បង់ជីវិតហើយ បើទោះបីជាមានកិច្ចប្រឹងប្រែងពីមន្ទីរពេទ្យ ដើម្បីចង់សង្គ្រោះជីវិតក៏ដោយ។

ជនសង្ស័យ ឈ្មោះ ឡោ គង់ហួរ បានកាត់ក្បាលស្ត្រីរងគ្រោះឈ្មោះ ម៉ន ស្រីម៉ី អាយុ២៤ឆ្នាំ ដែលគេមិនទាន់ដឹងថាវាជាមូលហេតុ ដែលជាប់ពាក់ព័ន្ធនឹងអ្វីឡើយ។ ឃាតករនោះ បានយកក្បាលរបស់នាងទៅបោះចោល ក្នុងបន្ទប់ទឹក…ចំណែករាងកាយអាក្រាតរបស់នាង ត្រូវឃាតករទុកនៅក្នុងបន្ទប់ជួល ដែលស្ថិតក្នុងបន្ទប់ជួលផ្លូវកំពង់ស្ពាន ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ឃាតកម្មនោះ បានកើតឡើងវេលារំលងអាធ្រាតឈានចូលថ្ងៃទី២០ មេសា ឆ្នាំ២០២៣។ បុរសជាឃាតករ បានរត់គេចខ្លួនពីខេត្តស្វាយរៀង មកជ្រកលាក់ខ្លួនក្នុងខេត្តព្រះវិហារ ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅថ្ងៃទី២០ មេសា។ ជនសង្ស័យនេះ ត្រូវសមត្ថកិច្ច តាមរកឃើញពួនសម្ងំក្នុងផ្ទះ សំណាក់ឈ្មោះ «កូឡាប៣ទង» ក្នុងភូមិកំពង់ស្រឡៅ, ឃុំកំពង់ស្រឡៅមួយ, ស្រុកឆែប នៃខេត្តព្រះវិហារ ខណៈដែលបុរសជាឃាតករនោះ ត្រូវគេរាយការណ៍ថាកាត់បានផឹកថ្នាំបំពុល ដើម្បីចង់សម្លាប់ខ្លួន និងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីរកការជួយសង្គ្រោះជីវិត។ ប៉ុន្តែដោយមិនអាចជួយសង្គ្រោះជីវិតបាន, បុរសជាឃាតករ បានបាត់បង់ជីវិតនៅថ្ងៃទី២៧ មេសា ឆ្នាំ២០២៣។

ads banner