កម្ពុជាបង្កើតស្ថានទូតនៅប្រេស៊ីល (Video Inside)

កម្ពុជាបានបង្កើតស្ថានទូតរបស់ខ្លួនប្រចាំប្រទេសប្រេស៊ីល ដែលមាននិវេសនដ្ឋាននៅក្នុងរដ្ឋធានីប្រាស៊ីលីយ៉ារបស់ប្រេស៊ីល។

ការបង្កើតស្ថានទូតនៅក្នុងប្រទេសប្រេស៊ីលនេះ បានធ្វើឡើងក្រោយការចេញអនុក្រឹត្យមួយរបស់រាជរដ្ឋាភិបាល ដោយផ្អែកតាមសំណើរបស់ក្រសួងការបរទេសកម្ពុជា។

កម្ពុជាមានស្ថានទូតរបស់ខ្លួននៅក្រៅប្រទេសចំនួន២៧ហើយ និងក៏មានស្ថានកុងស៊ុលកម្ពុជាជាច្រើនទៀតផងដែរ នៅក្រៅប្រទេសនោះ។

ads banner