ឯកឧត្តម គួច ចំរើន ៖តាមរយៈគោលនយោបាយជំរុញខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុ បានលើកទឹកចិត្តគ្រប់វិស័យទាំងអស់ដើម្បីស្តារសេដ្ឋកិច្ចនៅក្រោយវិបត្តិកូវីដ១៩

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន បានលើកឡើងថា តាមរយៈគោលនយោបាយជំរុញខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានលើកទឹកចិត្តគ្រប់វិស័យទាំងអស់ដើម្បីស្តាសេដ្ឋកិច្ចនៅក្រោយវិបត្តិកូវីដ១៩ រួមមាន ទេសចរណ៍ ឧស្សាហកម្ម ថាមពលវារីអគ្គីសនី និងអចលនទ្រព្យជាដើម ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ច ក៏ដូចចូលរួមផ្តល់ការងារធ្វើដល់ប្រជាពលរដ្ឋក្នុងខេត្តផងដែរ ។

ការថ្លែងបែបនេះ របស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ធ្វើឡើងនៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ដល់អ្នកសារព័ត៌មានជាន់ខ្ពស់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ថ្មីៗនេះ ដែលសហការ និងរៀបចំឡើងដោយ ក្រសួងទេសចរណ៍ ក្លឹបអ្នកកាសែតកម្ពុជា រដ្ឋបាខេត្តព្រះសីហនុ កំពង់ផែស្វ័យត្នក្រុងព្រះសីហនុ ដើម្បីស្វែងយល់ និងផ្សព្វផ្សាយពី សក្តានុពលវិស័យទេសចរណ៍ជាតិ អន្តរជាតិ សេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគ ។

ឯកឧត្តម អភិបាលខេត្ត បន្តថា វិស័យសំខាន់ៗដែលកំពុងរីកលូតលាស់ឡើងវិញជាបណ្តើរៗ មានដូចជា វិស័យទេសចរណ៍, ឧស្សាហកម្ម ដែលវិស័យនេះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានរហូតទៅ ១១កន្លែង ខណៈដែលការអនុវត្តជាក់ស្តែងមានចំនួន ៤កន្លែង ដោយបានផ្តល់ការងារជាង ៣ម៉ឺនកន្លែង។

ឯកឧត្តម គួច ចំរើន បញ្ជាក់ថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ សម្តេចតេជោ និងអញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធបើកឱ្យដំណើរការរោងចក្រផលិតកង់ឡានមួយ មានការបោះទុនរហូតទៅដល់ ៣០០លានដុល្លារ ដែលផ្តល់ការងារបន្ថែមក្នុងរង្វង់ ៥០០ ទៅ ១៦០០ កន្លែងសំរាប់បងប្អូនយើងបន្ថែមទៀត ។

ឯកឧត្តម អភិបាលខេត្តបន្ថែមថា ខាងថាមពល បើទោះបីជាស្ថានភាពកូវីដកន្លងមកក៏ដោយ ក៏ក្រុមហ៊ុនផលិតថាមពលអគ្គីសនីបានដាក់ដំណើរការជាបន្តបន្ទាប់ ដែលរហូតមកដល់បច្ចុប្បន្ននេះ នៅខេត្តព្រះសីហនុ គឺមានលទ្ធភាព ក្នុងការផលិតអគ្គីសនីរហូតទៅដល់ ១៣៥០មេហ្កាវ៉ាត់ ដែលបាននិងកំពុងផ្គត់ផ្គង់នៅក្នុងខេត្ត ៕ អត្ថបទ រូបភាព ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner