ព្រះអាគ្គិជ័យកីឡានិមិត្តរូបនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បន្តហែឆ្ពោះទៅកាន់ខេត្តបាត់ដំបង
ពោធិ៍សាត់ ៖ ព្រះអាគ្គិជ័យកីឡានិមិត្តរូបនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលតម្គល់នៅក្នុងវត្តពាលញ៉ែកនៅថ្ងៃទី៣០ ខែ សា ស្ថិតនៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ រយៈពេលមួយយប់ នៅព្រឹកថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០២៣ បានបន្តហែចេញឆ្ពោះទៅកាន់ក្រុងបាត់ដំបង ខេត្តបាត់ដំបងហើយ ។
ក្បែដង្ហែព្រះអាគ្គិ័យកីឡានេះ ចេញពីវត្តពាលញ៉ែកក្រុងពោធិ៍សាត់ ដោយត្រូវឆ្លងកាត់ស្រុកបាកាន និងឃុំចំនួន៥មានដូចជាឃុំម្រាមព្រះ ឃុំត្រពាំងជង ឃុំបឹងខ្នារ ឃុំអូរតាប៉ោង និងឃុំស្វាយដូនកែវ និងមានប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនយុវនារីចូលរួមអបអរសាទរប្រមាណជាជិត៦ពាន់នាក់មុននឹងចូលដល់ទឹកដីបាត់ដំបង។
សូមបញ្ជាក់ថា ក្បួនព្រះអាគ្គិជ័យកីឡានឹងដង្ហែចូលដល់ទឹកដីបាត់ដំបងនៅម៉ោង៩.៣០នាទី ដោយមានការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់បង និងមានការអបអរសាទរពីប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនយុវនារី និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ហើយបន្តដង្ហែទៅកាន់ក្រុងបាត់ដំបង ខេត្តបាត់ដំបង ធ្វើពិធីប្រគល់ទទួល ដោយឯកឧត្តម នី ផល្លី និង ឯកឧត្តម សុខ លូ អភិបាលខេត្ត រួចដង្ហែបន្តទៅកាន់វត្ត ដើម្បីតម្គល់ ៕
រូបភាព រិន រចនា អត្ថបទ ៖ ជាវ ចន្ធូ