ព្រះអាគ្គិជ័យកីឡាបានផ្ទេទៅកាន់ខេត្តបាត់ដំបងហើយ
បាត់ដំបង ៖ ព្រះអាគ្គិជ័យកីឡានិមិត្តរូបព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ក្បួនដង្ហែបានចូលដល់ទឹកដីខេត្តបាត់ដំបងហើយ។
ប្អូនស្រី សៅ តាំឆាយ សិស្សអនុវិទ្យាល័យតេជោហ៊ុន សែន ការឡោមភ្លុក ស្ថិតនៅក្នុងមោងឫស្សី ខេត្តបាត់ដំបង ដែលមកទទួលក្បួនព្រះអាគីកីឡា បានអោយដឹងថា ក្នុងនាមនាងជាកូនខ្មែរម្នាក់ពិតជាមានក្តីរំភើបខ្លាំងណាស់នៅពេលឃើញវត្តមាននៃព្រះអាគ្កិកីឡាហែឆ្លងកាត់ស្រុករបស់នាង ហើយនាងគឺមានមោទកៈភាពខ្លាំងចំពោះប្រទេសកម្ពុជា ដែលបានរៀបចំព្រឹត្តិការកីឡាស៊ីហ្គេមើលទី៣២ ដែលជាប្រវត្តិសាស្រ្តដាក់ក្នុងការចងចាំប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនអាចបំភ្លេចបាន។ ក្នុងនាមជាកូនចៅជំនាន់ក្រោយ សូមដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានដឹកនាំប្រទេសទទួលបានសុខសន្តិភាព ធ្វើឲ្យប្រទេសកម្ពុជាអភិវឌ្ឍរីកចំរើនគ្រប់វិស័យ ក្នុងវិស័យកីឡាមួយផងដែរ ។
តាមការគ្រោងទុកក្បួនដង្ហែព្រះអាគ្គិជ័យកីឡានឹងទៅដល់ក្រុងបាត់ ខេត្តបាត់ដំបង នៅវេលាម៉ោង២រសៀល ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ អនុប្រធានគណៈកម្មការពិធីបើក និងបិទ និងជាបេសកជនពិសេស CAMSOCក្នុងប្រទេស ប្រគល់ជូនព្រះអាគ្គិកីឡា ដល់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាន់ព្រះអាគ្គិជ័យកីឡាពីសាលាស្រុក សង្កែ ឆ្ពោះទៅកាន់រង្វង់មូលព្រាបស រួចបន្តទៅវេទិការប្រារព្ធពីធីនៅបរិវេណសាលាខេត្តបាត់ដំបង ៕
រូបភាព រិន រចនា អត្ថបទៈ ជាវ ចន្ធូ