សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់គ្រប់ទូរទស្សន៍ទាំងអស់ ត្រូវផ្សព្វផ្សាយគ្រប់ការប្រកួតកីឡានានា ពីព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា

ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសណែនាំដល់គ្រប់ទូរទស្សន៍ទាំងអស់ ត្រូវផ្សព្វផ្សាយគ្រប់ការប្រកួតកីឡានានា ពីព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា ។ សម្តេចតេជោ នាយករដ្ឋមន្តីកម្ពុជា បានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលទិវាពលកម្មអន្តរជាតិ ០១ ឧសភា នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ និងបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មីដែលចំណាយថវិការហូតដល់ទៅជិត ១ពាន់លានដុល្លារអាមេរិក នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីពង្រីកសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រឱ្យកាន់តែខ្លាំងក្លាថែមទៀត ឆ្លើយតបកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សូមគ្រប់ទូរទស្សន៍ទាំងអស់ ត្រូវផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាពិសេស គ្រប់ការប្រកួតកីឡានានា . សម្ដេច ក៏បានដាក់បទបញ្ជាក់ដល់ទូរទស្សន៍ជាតិ និងអំពាវនាវដល់ទូរទស្សន៍ឯកជននានា ចូលរួមចាក់ផ្សាយឱ្យបានទូលំទូលាយអំពីការប្រកួតផ្សេងៗ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា សម្ដេចចង់ឱ្យស៊ីហ្គេមក្លាយជាបុណ្យជាតិដែលអបអរទូទាំងប្រទេស ដោយសម្រួលការលំបាកឱ្យប្រជាពលរដ្ឋដែលចង់មើលការប្រកួត តែបែរជាខកចិត្តវិញ ដោយសារទូរទស្សន៍ជាតិមិនបានផ្សាយទូលំទូលាយពីព្រឹត្តិការណ៍កីឡានេះ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner