ឯកឧត្តម ជា វ៉ាន់ដេត ជំរុញឱ្យបងប្អូនយកចិត្តទុកដាក់បញ្ជូនកូនចៅទៅសាលាឱ្យបានគ្រប់ៗគ្នា

ខេត្តតាកែវ ៖ ឯកឧត្តម ជា វ៉ាន់ដេត បានជំរុញដល់បងប្អូនប្រជាពលរដ្ឋបញ្ជូនកូនចៅទៅសាលារៀនឱ្យបានខ្ពង់ខ្ពស់គ្រប់ៗគ្នា ខណៈដែលសព្វថ្ងៃនេះ អាហារូបករណ៍ ជាច្រើន ពីរាជរដ្ឋាភិបាល ទាំងសាលារដ្ឋ និងឯកជន បាននិងកំពុងរង់ចាំអ្នកដែលប្រឡងបាននិទ្ទេសល្អ។

ឯកឧត្តម បន្ថែមថា សំរាប់កូនចៅបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកបាទីនេះ ប្រឡងចេញបាននិទ្ទេសល្អចាប់ពីនិទ្ទេស A ដល់ D និងអាចទទួលបានអាហារូបករណ៍ តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផងដែរ ។

ការលើកឡើង របស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន ស្រុកបាទី កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសដឹកនាំក្រុមការងារ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន កូនក្មួយ កម្មករ កម្មការិនី ចំនួន ២ ៥៦០នាក់ មកពីឃុំដូង និង ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវនៅពីរ ទីតាំងផ្សេងគ្នា ។

ឯកឧត្តម លើកឡើងបន្ថែមថា ជាមួយគ្នានេះក្រៅពីការផ្តល់អាហារូបករណ៍ ក្រសួងក៏មានគោលការចេញបង់ថ្លៃសិក្សាដល់ និស្សិតដែលមិនទទួលបានអាហារូបករណ៍រហូតដល់បញ្ចប់ការសិក្សា និងនៅក្រោយពេលទទួលបានការងារប្រាក់ខែសមរម្យ ទើបអោយបង់សងត្រឡប់មកវិញក្នុង១ខែ២០ភាគរយនៃប្រាក់ខែ ខណៈដែលការងារបច្ចុប្បន្ននេះ និស្សិតដែលរៀនបានសាកលវិទ្យាល័យល្អៗ និងរៀនពូកែទទួលបានប្រាក់ខែខ្ពស់។ បន្ថែមពីនេះ ឯកឧត្តម នៅតែជំរុញអោយអាណាព្យាបាលត្រូវខិតខំបញ្ជូន កូន ចៅ ក្មួយ ត្រូវខិតខំឱ្យគាត់រកឱ្យបានល្អ និងត្រូវខិតខំសន្សំថវិកាដែលធ្វើការរកស៊ីបាន ដើម្បីឱ្យគាត់រៀនបន្តរហូតដលបញ្ចប់ការសិក្សា និងមានការងារធ្វើ ។

ឯកឧត្តម ជា វ៉ាន់ដេត បញ្ជាក់បន្ថែមថា កាលណាសមាជិកគ្រួសារ រៀនបានល្អ គឺគ្រួសារនិងមានជីវភាពធូរធារ ខណៈដែលអ្នកដែលបានបញ្ចប់ការសិក្សា និងទទួលបាននិទ្ទេសល្អ បាននិងកំពុងធ្វើការទទួលបានប្រាក់ខែខ្ពស់លំដាប់អន្តរជាតិ អាស្រ័យទៅលើសមត្ថភាពរបស់យើង ៕ អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner