អត្រាគ្មានការងារធ្វើនៅហ្វីលីពីន ធ្លាក់ចុះ៤.៧ភាគរយ ក្នុងខែមីនា ឆ្នាំ២០២៣

ម៉ានីល៖ អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) នៅថ្ងៃទី០៨ ខែឧសភា បានឱ្យដឹងថា អត្រាគ្មានការងារធ្វើនៅក្នុងប្រទេសហ្វីលីពីន បានធ្លាក់ចុះ៤.៧ភាគរយក្នុងខែមីនា បើធៀបនឹងខែកុម្ភៈ មាន៤.៨ភាគរយ។

ប្រធានអាជ្ញាធរស្ថិតិហ្វីលីពីន (PSA) លោក Dennis Mapa បានប្រាប់សន្និសីទសារព័ត៌មានមួយថា នៅក្នុងខែមីនាឆ្នាំនេះ ប្រជាជនហ្វីលីពីនគ្មានការងារធ្វើមានចំនួន២.៤២លាននាក់ ក្នុងចំណោមមនុស្ស៥១លាននាក់ ដែលជាកម្លាំងពលកម្មរបស់ប្រទេសហ្វីលីពីន។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់កាលពីពេលថ្មីៗនេះថា កម្លាំងពលកម្មរបស់ប្រទេសហ្វីលីពីនបានរងការវាយប្រហារយ៉ាងខ្លាំង ដោយសារជំងឺរាតត្បាតកូវីដ-១៩ ដោយហ្វីលីពីនបានកត់ត្រាការថយចុះយ៉ាងខ្លាំងនៃអត្រាមានការងារក្នុងឆ្នាំ២០២០។

ធនាគារដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលមួយនេះ បានបន្ថែមទៀតថា ការស្ទុះងើបឡើងវិញនៃទីផ្សារការងាររបស់ប្រទេសហ្វីលីពីន មិនទាន់មានស្ថេរភាពនៅឡើយទេ បើទោះបីជាអត្រាគ្មានការងារធ្វើបានធ្លាក់ចុះមកត្រឹម៤.២ភាគរយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានរហូតដល់៦.៥ភាគរយក៏ដោយ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner