ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នឹងប្រើប្រាស់បណ្ណថ្មីចូលទស្សនា (Video Inside)
អត្ថបទដោយ៖
Apsara Net
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានជូនដំណឹងពីការបោះពុម្ភបណ្ណថ្មី សម្រាប់ប្រើប្រាស់ ក្នុងពិធីបិទផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។
ពិធីបិទគ្រោងនឹងធ្វើនាល្ងាចថ្ងៃទី១៧ ខែឧសភា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានថ្លែងថា បណ្ណចាស់ដែលធ្លាប់បានប្រើប្រាស់ក្នុងពេលបើកកីឡាស៊ីហ្គេមនោះ នឹងមិនត្រូវគេប្រើប្រាស់ទៀតឡើយ។ បណ្ណថ្មីនឹងត្រូវបោះពុម្ព សម្រាប់ការប្រើប្រាស់នៅថ្ងៃទី១៧ ឧសភានោះ «ដើម្បីធានាបានសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់»។