ខេត្តកែបនិងគម្រោងវឌ្ឍនភាព (Video Inside)

ខេត្តកែបបានបង្កើតជាលើកដំបូងធនាគារក្តាមសេះ ដែលជាការជួយបង្កើនផលិតផលក្តាមទឹកប្រៃកាន់តែសម្បូរ និងជួយធ្វើឱ្យមានស្ថិរភាពលើតម្លៃក្តាមសេះ។ តើអ្វីជាធនាគារក្តាមសេះ? អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានរៀបរាប់ការបង្កើតធនាគារក្តាមសេះនេះ នៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃទី១១ ឧសភានេះ នាទីស្តីការគណរដ្ឋមន្ត្រី។

ខេត្តកែបគឺជាខេត្តដែលមានទំហំផ្ទៃដីតូចជាងគេបំផុត ក្នុងចំណោមបណ្តាខេត្តទូទាំងប្រទេស ដែលមានក្រុង១, ស្រុកមួយ, សង្កាត់៣ និងឃុំចំនួន២ ស្មើនឹង១៨ភូមិ និងមានប្រជាពលរដ្ឋ សរុប៤ម៉ឺន ៤ពាន់ ៥២០នាក់។ ខេត្តនេះមានទំហំផ្ទៃដីគោក១៨៧,២៤គីឡូម៉ែត្រ តូចជាប្រទេសសឹង្ហបុរី៦ដង ប៉ុន្តែមានកោះចំនួន, ថ្មប៉ប្រះទឹកមួយកន្លែង និងថ្មដុះស្ងួតមួយកន្លែង។ លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានលើកឡើងជុំវិញការធ្វើឆ្នេរថ្មីមួយប្រវែង២ពាន់៧០០ ម៉ែត្រនៅក្នុងខេត្តកែប។

ខេត្តកែបនៅមានគម្រោងរៀបចំខឿនច្រាំងសមុទ្ទ និងការចាក់ខ្សាច់បំពេញឆ្នេរប្រវែង២៧៦ ម៉ែត្រ ជម្រៅ៩០ម៉ែត្រដែលស្ថិតនៅភូមិកែប, សង្កាត់កែប ក្រុងកែប។ របាយការណ៍ខេត្តបានបញ្ជាក់នូវគម្រោងរៀបចំច្រាំងសមុទ្ទ និងចាក់ខ្សាច់បំពេញប្រវែង១៤០ម៉ែត្រ, ទទឹង២០ម៉ែត្រ, កំពស់៥ម៉ែត្រ ដែលស្ថិតក្នុងភូមិថ្មី, សង្កាត់ព្រៃធំនៃក្រុងកែប។ អភិបាលខេត្ត ថ្លែងក្នុងសន្និសីទកាសែត បានបញ្ជាក់នូវការកសាងផែសម្រាប់ការដឹកទំនិញ ចេញចូលផងដែរ។

ខេត្តកែបបានបង្ហាញនូវគម្រោងវិនិយោគតាមបណ្តាកោះ និងតំបន់ការពារធម្មជាតិដូចជានៅកោះទន្សាយ, កោះពោធិ៍, កោះត្បាល់, កោះការ៉ាង, កោះស្វាយ, កោះកុក និងកោះម្ទេស។

ads banner