លោក Elon Musk នឹងចុះចេញពីតំណែងជានាយកប្រតិបត្តិ Twitter ក្នុងពេល៦សប្តាហ៍ទៀត

វ៉ាស៊ីនតោន៖ មហាសេដ្ឋីពិភពលោក និងជាសហគ្រិនអាមេរិក លោក Elon Musk ដែលជាម្ចាស់បណ្តាញទំនាក់ទំនងសង្គម Twitter បាននិយាយថា គាត់នឹងចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ Twitter ក្នុងរយៈពេល៦សប្តាហ៍ទៀត ក្រោយទើបរកឃើញអ្នកស្នងតំណែងថ្មីរួចហើយ។

មហាសេដ្ឋីពិភពលោក លោក Elon Musk បានបង្ហោះសារនៅលើ Twitter យ៉ាងដូច្នេះថា លោករំភើបណាស់ ដែលបានប្រកាសថា ខ្ញុំបានជួលនាយកប្រតិបត្តិថ្មីរបស់ X/Twitter ប៉ុន្តែលោកមិនបានប្រាប់លម្អិតនោះទេ។ លោកថា នាងនឹងចាប់ផ្តើមការងាររបស់ខ្លួនក្នុងរយៈពេល៦សប្តាហ៍ទៀត។

សហគ្រិនអាមេរិករូបនេះបន្ថែមថា លោកនឹងកាន់តំណែងជាប្រធានប្រតិបត្តិ និងជានាយកបច្ចេកទេសរបស់ក្រុមហ៊ុន Twitter។ ភារកិច្ចរបស់គាត់ ក៏នឹងរួមបញ្ចូលការគ្រប់គ្រង Software និងការគ្រប់គ្រងប្រព័ន្ធរដ្ឋបាលផងដែរ។

សូមរម្លឹកថា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ លោក Elon Musk បានសម្រេចកិច្ចព្រមព្រៀងតម្លៃ៤៤ពាន់លានដុល្លារ ដើម្បីទិញយក Twitter។ ភ្លាមៗបន្ទាប់ពីនោះ គាត់បានបណ្តេញគណៈគ្រប់គ្រងមួយចំនួន រួមទាំងនាយកប្រតិបត្តិ លោក Parag Agrawal និងប្រធានផ្នែកហិរញ្ញវត្ថុ (CFO) លោក Ned Segal៕

ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner