ទីផ្សារប្រទេសចិនទទួលយកដំណាំម្រេចរបស់កម្ពុជា (Video Inside)
អត្ថបទដោយ៖
Apsara Net
ផលិតផលម្រេចរបស់កម្ពុជាត្រូវបានអនុញ្ញាតនាំចេញជាលើកដំបូងចូលទៅក្នុងទីផ្សារប្រទេសចិន ដែលជាការបើកផ្លូវមួយថែមទៀត ក្នុងការជួយប្រជាពលរដ្ឋលើវិស័យជំនួញម្រេច។
ស្ថានទូតចិនប្រចាំកម្ពុជាបានបញ្ជាក់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះថា ទីតាំងដាំម្រេចចំនួន ២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៧កន្លែង នៅក្នុងប្រទេសកម្ពុជាត្រូវបានចុះបញ្ជី និងទទួលបានការអនុញ្ញាតពីភាគីចិន ក្នុងការនាំចេញម្រេចទៅកាន់ទីផ្សារប្រទេសចិន។
ដំណាំម្រេចគឺជាដំណាំគ្រឿងទេសលើកដំបូងរបស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣នេះ។