ប្រធានាធិបតីស្រីលង្កាសន្យាធ្វើទំនើបកម្មវិស័យអប់រំក្នុងរយៈពេល១០ឆ្នាំខាងមុខ
អត្ថបទដោយ៖
ឈឹម ទីណា
កូឡុំបូ៖ ប្រធានាធិបតីស្រីលង្កា លោក រ៉ានីល វីគ្រីមេស៊ីងហ្កេ នៅថ្ងៃទី១២ ខែឧសភា បានសន្យាធ្វើទំនើបកម្មវិស័យអប់រំរបស់ប្រទេសស្រីលង្កា ដើម្បីបង្កើតយុវជនជំនាន់ក្រោយ ដែលពោលពេញដោយចំណេះដឹង និងសមត្ថភាពខ្លាំងក្លា ក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត។
ប្រធានាធិបតីស្រីលង្កា លោក រ៉ានីល វីគ្រីមេស៊ីងហ្កេ បាននិយាយនៅក្នុងពិធីបើកការតាំងពិព័រណ៍ជំនាញ និងការងារដំបូងរបស់ប្រទេសស្រីលង្កាថា ប្រព័ន្ធអប់រំរបស់យើងមិនត្រូវបានធ្វើឱ្យប្រសើរឡើងច្រើន ដូចតម្រូវការទេឥឡូវនេះ។
ពួកយើងដើរយឺត១០ទៅ១៥ឆ្នាំហើយ ឥឡូវនេះយើងត្រូវពិចារណាឡើងវិញ ហើយឆ្ពោះទៅមុខ។ ដោយចង្អុលបង្ហាញថា គណៈកម្មាធិការគណៈរដ្ឋមន្ត្រីត្រូវបានតែងតាំងរួចហើយ ដើម្បីធ្វើទំនើបកម្មលើវិស័យអប់រំនោះ ប្រធានាធិបតីស្រីលង្ការូបនេះបានសន្យាថា នឹងធ្វើការលើកំណែទម្រង់ជាបន្ទាន់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។