ហាងលក់សម្លៀកបំពាក់មកពីអេស្ប៉ាញ រំពឹងទទួលបានការគាំទ្រខ្លាំងពីអតិថិជននៅកម្ពុជា

ភ្នំពេញ៖ ហាងសម្លៀកបំពាក់ម៉ាក ZARA បានបើកដំណើរការហាងដំបូងរបស់ខ្លួននៅកម្ពុជា ស្ថិតនៅផ្សារទំនើបជីប ម៉ុង ២៧១មេហ្កាម៉ល ដែលជាកន្លែងមួយបង្ហាញពីនវានុវត្តន៍ច្ចេកវិទ្យា នឹងប្រមូលផ្ដុំនូវម៉ូដឈានមុខគេដ៏សម្បូបែបស្រមាប់ស្រ្តី បុរស និងកុមារ ដើម្បីផ្តល់ជូននូវបទពិសោធន៍ថ្មីដល់អតិថិជន។

គណៈគ្រប់គ្រងហាងសម្លៀកបំពាក់ម៉ាក ZARA បានមានប្រសាសន៍ថា ផ្នែកខាងក្នុងរចនាដោយស្ទូឌីយោ ស្ថាបត្យកម្ម Zara (Zara Architectural Studio) ដែលភាគច្រើនមានពណ៌ស ស្អាត ស៊ីគ្នានឹងពណ៌ផ្សេងទៀត រួមជាមួយភាពទាក់ទាញនៃគ្រឿងសង្ហារឹមធ្វើពីឈើ និងផ្ទៃពណ៌ធម្មជាតិ។ ហាងទំនើបនេះមានទីធ្លា «ហាង លក់ ទំនិញ»ទូលាយ ប្រមូលផ្ដុំសម្លៀកបំពាក់កីឡា ស្បែកជើង និងប្រដាប់ប្រដារផ្សេងៗ។

ទីធ្លាទាំងនេះមានការតុបតែង និងរចនាគ្រឿងសង្ហារិមប្លែកៗ និងរៀបចំទីតាំងស្តុកទំនិញថ្មីនៅជាប់ៗគ្នាស្របសេវាផ្ទាល់ខ្លួន។ ហាងនេះបង្ហាញពីគោលគំនិតចុងក្រោយបំផុតរបស់ Zara ក្នុងការលក់រាយសម្រាប់ហាងធំៗ ដែលត្រូវបានបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាដ៏មានប្រសិទ្ធភាព ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ម៉ូដែលមួយគ្មានពីរ ដែលរួមបញ្ចូលជាមួយវទិកាអនឡាញថ្មីបំផុតនៅកម្ពុជា ដូចជា Zara.com/kh តាមរយៈកម្មវិធី Zara និងមុខងារ Store Mode ។

ការបើកដំណើរហាងអនឡាញ Zara ថ្មីនៅកម្ពុជាដែលអតិថិជនកម្ពុជាអាចរកបានចាប់ពីថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៣នេះតទៅ ហើយបទពិសោធន៍នៃការទិញទំនិញដែលមានភាពងាយសួល និងដំណើរការជាមួយកម្មវិធីស្វែងរកតាមអ៊ីនធឺណិតទាំងអស់ដែលមាននៅក្នុងប្រទេស។ ទំនិញដែលលក់តាមអនឡាញមានតម្លៃដូចគ្នាទៅនឹងទំនិញលក់នៅក្នុងហាង Zara ហើយអតិថិជនអាចសម្រេចចិត្តទិញមុខទំនិញតាមរយៈការដឹកជញ្ជូនដល់ផ្ទះ ឬទៅទិញផ្ទាល់នៅហាងក៏បាន។

សូមបញ្ជាក់ថា Zara គឺជាផ្នែកមួយនៃក្រុមហ៊ុន Inditex ដែលជាក្រុមហ៊ុនលក់រាយម៉ូដជាសាកលមួយ និងជារបស់ក្រុមហ៊ុន Pull&Bear, Massimo Dutti, Bershka, Stradivarius, Oysho S Zara Home i mantu Zara ដែលបានចាប់ផ្តើមជាមួយនឹងការបើកហាងដំបូង របស់ខ្លួននៅប្រទេសអេស្ប៉ាញ ក្នុងឆ្នាំ១៩៧៥ ហើយការប្រមូលផ្ដុំរបស់ខ្លួនបច្ចុប្បន្ននេះ មាននៅលើវេទិការចម្រុះទាំងនៅហាង និងអនឡាញនៅក្នុងទីផ្សារជាង២០០កន្លែង៕ អត្ថបទ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner