សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យសរុប៣៩នាក់ នៅទូទាំងប្រទេសថ្ងៃទី១២ ឧសភា ម្សិលមិញ ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៩ករណី
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វេីការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៣៩នាក់ (ស្រី ០នាក់) ពាក់ព័ន្ធ បទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ។ ដូច្នេះសូមឆ្លេីយថាទេចំពោះគ្រឿងញៀន គ្រឿងញៀនបំផ្លាញអនាគតអ្នក !
នៅក្នុងចំណោមជនសង្ស័យចំនួន ៣៩នាក់ រួមមាន៖ ជួញដូរ ៦ករណី ឃាត់ ៦នាក់ (ស្រី ០នាក់) , ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៨នាក់ (ស្រី ០នាក់) ,ប្រើប្រាស់ ៩ករណី ឃាត់ ២៥នាក់ (ស្រី ០នាក់)។ ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ២២៩,១៧ក្រាម និង១២កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ កម្លាំង នគរបាលជាតិ ១១អង្គភាព និងកម្លាំង កងរាជអាវុធហត្ថ ១អង្គភាព មានដូចខាងក្រោម ៖
*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៧នាក់ ចាប់យក Ice ៧៨,៤១ក្រាម។
*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៤២ក្រាម។
*៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,០៨ក្រាម។
*៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១៧,៥២ក្រាម។
*៥ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២កញ្ចប់តូច។
*៦ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ២,៦០ក្រាម។
*៧ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់។
*៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។
*៩ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៩៦,៦៩ក្រាម។
*១០ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣២,៤៦ក្រាម។
*១១ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១០កញ្ចប់តូច។
ដោយ ឡែក កងរាជអាវុធហត្ថ ៖ ១អង្គភាព
*១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,០៩ក្រាម ៕ដោយ ៖ ភារ៉ា និងប៊ុនធី