ឯកឧត្តម សុខ ប្រសិទ្ធិ និងលោកជំទាវ នាំយក ស្បៀងអាហារ និងថវិកា ទៅចែកជូន កុមារកំព្រា និងបុគ្គលិក នៃអង្គការពន្លឺអនាគត

ភ្នំពេញ ៖ ឯកឧត្តម សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងពត៌មាន និងលោកជំទាវ គា ម៉ី ព្រមទាំងបុត្រ បាននាំយកនូវស្បៀងអាហារ និងថវិកា យកទៅចែកជូន កុមារកំព្រា និងបុគ្គលិក នៃអង្គការពន្លឺអនាគត ស្ថិតក្នុងសង្កាត់ព្រៃល្វា ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដើម្បីចែករំលែកសេចក្តីស្រលាញ់ដល់ក្មេងៗ ក្នុងកម្មវិធីអបអរសាទរខួបកំណើតរបស់ កុមារា សុខ ភាពឌ្ឍន នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ។

លោក នួន សុថេរ៉ូប្រធានអង្គការពន្លឺអនាគតបានបញ្ជាក់ថានៅដើមឆ្នាំ ១៩៩៣ មជ្ឈមណ្ឌល KPDC ត្រូវបានបិទ ហើយលោកស្រី ផល្លី និងលោក ហែម សឿន រួមទាំងកុមារចំនួន ៩១នាក់ ស្រី ៣១ នាក់ និង ក្មេងប្រុស ៦០នាក់ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ មកកម្ពុជា។

នៅឆ្នាំ១៩៩៨ ក៏ប្រែក្លាយមកជាអង្គការ សម្រាប់ជួយមើលថែ និងបង្ហាត់បង្រៀនដល់កុមារកំព្រា ឳ ពុក ម្តាយ ឬ កំព្រា ម្តាយ ក៏ឳពុក និងកុមារដែលឳពុកម្តាយ ក្រីក្រគ្មានលទ្ធភាពចិញ្ចឹមមើលថែ ដោយបានបណ្តុះបណ្តាលភាសាអង់គ្លេស កុំព្យូទ័រ របាំ និងបន្ថែមភាសាចិន ហើយក៍បានបញ្ជូនទៅរៀននៅសាលាបឋមសិក្សាព្រៃស្ពឺ និងវិទ្យាល័យ ជម្ពូវ័ន ផងដែរ ។

ឯកឧត្តម សុខ ប្រសិទ្ធិ មានប្រសាសន៍លើកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជា ឯកឧត្ត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកជំទាវ ជូនចំពោះ កូន ចៅ ក្មួយ ដែលកំពុងស្នាក់រៀនសូត្រ នៅក្នុង អង្គការពន្លឺអនាគត ដែលជានិច្ចកាលតែងតែគិតគួរពីសុខទុក្ខលំបាក និងជួយកំពារដល់កុមារកំព្រា ។

ឆ្លៀងក្នុងឱកាសនេះដែរ ឯកឧត្តម សុខ ប្រសិទ្ធិ បានធ្វើការបញ្ជាក់ពីគោលការណ៍គោរពស្នើសុំពី ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដើម្បីស្នើសុំអាហាររូបករណ៍១០០% ពី ឯកឧត្តម រដ្ឋមន្រ្តី ផ្តល់ជូនដល់អង្គការពន្លឺអនាគត សម្រាប់ទុកឱ្យក្មួយៗដែលប្រឡងជាប់បាក់ឌុប បន្តទៅរៀនថ្នាក់ឧត្តមសិក្សា ដែលមានទាំងក្នុងស្រុក និងក្រៅស្រុក ។
ជាមួយនេះបើសិនជា កុមារ ឬ បុគ្គលិក ក្នុងអង្គការជួបបញ្ហារំលោភបំពានណាមួយ ឯកឧត្តម សុខ ប្រសិទ្ធិ បានសន្យាថានឹងផ្តល់មេធាវីជួយ ការពារផងដែរ ។

អំណោយរបស់ ឯកឧត្តម សុខ ប្រសិទ្ធិ និងលោកជំទាវ ជូនដល់ អង្គការពន្លឺអនាគត រួមមាន គ្រឿងឧបភោគបរិភោគនិង
ជូនថវិកា ៤លានរៀល សម្រាប់ចូលរួមក្នុងសកម្មភាពរបស់អង្គការ ជូនលោកគ្រូ អ្នកគ្រូ និងបុគ្គលិក ១៤នាក់ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល ជូនដល់កុមារា កុមារី សរុប ១៤២ នាក់ ដែលស្នាក់នៅមណ្ឌលក្នុងខេត្តមណ្ឌលគិរី ៦៩ នាកើ និង ចំនួន ៧៣នាក់ ស្នាក់នៅក្នុងអង្គការពន្លឺអនាគត ដោយក្នុងម្នាក់ៗ ២មុឺន រៀល ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner