ឯកឧត្តម សាយ សំអាល់ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងមន្រ្តីរាជការ ផ្ញើសារលិខិតជូនពរឯកឧត្តម យឹម ឆៃលី ក្នុងឱកាសខួបកំណើត ជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំ រួមជាមួយមន្រ្តីរាជការ ផ្ញើសារលិខិតជូនពរឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងឱកាសខួបកំណើត ជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ដែលមានខ្លឹមសារដូចខាងក្រោម ៖

យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមសម្តែងនូវ សេចក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល ជូនចំពោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ នា ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នាពេលខាងមុខនេះ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ កម្លាំងមាំមួន ដើម្បីបន្តដឹកនាំក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្មនិងជនបទ ឱ្យសម្រេចបាន ជោគជ័យថ្មីៗបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសដ៏ឧត្ដុង្គឧត្តមនេះ ខ្ញុំបាទសូមសម្តែងនូវសេចក្តីគោរពនិងអំណរសាទរ ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តម ជូនជាតិ មាតុភូមិ និងប្រជាជន តាមរយៈការដឹកនាំសម្របសម្រួលលើការងារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ការងារគាំពារសង្គម ការងារសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ក៏ដូចជាការងារភូមិមួយ ផលិតផលមួយ។

ជាថ្មីម្ដងទៀត ខ្ញុំបាទសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សា ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មេត្តាទទួលនូវសេចក្តីគោរពដ៏ជ្រាលជ្រៅ និងភក្តីភាពដ៏ ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner