ភ្នំភ្លើង El Popo នៅម៉ិកស៊ីកការគំរាមកំហែងមនុស្ស ២២លាននាក់
ម៉ិចស៊ីកូ៖ ភ្នំភ្លើង អែលប៉ូប៉ូ (El Popo) នៅប្រទេសមិចស៊ីកបានបញ្ចេញផ្សែង ផេះ និងដុំថ្ម ការគំរាមកំហែងដល់មនុស្ស ២២លាននាក់។
ភ្នំភ្លើង អែលប៉ូប៉ូ (El Popo) របស់ប្រទេសម៉ិកស៊ិក បានផ្ទុះឡើងជាថ្មី ក្នុងសប្តាហ៍នេះ ដោយបានបញ្ចេញផេះភ្នំភ្លើងយ៉ាងសន្ធោសន្ធៅ ដែលបង្ខំឱ្យភូមិ ចំនួន១១ បិទទ្វារសាលារៀន។
ដោយសារតែភ្នំភ្លើង អែលប៉ូប៉ូ (El Popo) នៅជិតរដ្ឋធានី ម៉ិកស៊ីកូ ដូច្នេះ រាល់បញ្ចេញផ្សែង ផេះ និងដុំថ្មរបស់ភ្នំភ្លើងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ ដោយអ្នកវិទ្យាសាស្ត្ររាប់សិបនាក់ បណ្តាញឧបករណ៍ចាប់សញ្ញា និងកាមេរ៉ា ជាមួយនឹងបន្ទប់ឧបករណ៍ដ៏មានថាមពល ដែលត្រៀមរួចជាស្រេច ដើម្បីបន្លឺសំឡេងព្រមាន។

ភ្នំដែលមានកម្ពស់ ជាង៥ពាន់ម៉ែត្រនេះ មានចំងាយត្រឹមតែ ជាង៧០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងម៉ិកស៊ិកូ ប៉ុន្តែវាស្ថិតនៅជិតតំបន់ភាគខាងកើតនៃតំបន់ទីប្រជុំជន ដែលជាជម្រករបស់មនុស្សចំនួន ២២ លាននាក់។ ប្រសិនបើជាផ្ទុះដ៏ខ្លាំង អាចធ្វើឱ្យទីប្រជុំមួយនេះរលាយទៅដោយពពក នៃផេះ ដែលកំពុងឆេះ៕ ប្រភពពី AP, ប្រែសម្រួលដោយ៖ សារ៉ាត