ការជម្លៀសមនុស្សពីទឹកជំនន់នៅអ៊ីតាលីបន្តធ្វើ ខណៈមនុស្សកើនឡើង

រ៉ូម៖ ការជម្លៀសខ្លួននៅតែបន្តនៅក្នុងប្រទេសអ៊ីតាលី ខណៈអ្នកស្លាប់ដោយសារទឹកជំនន់កើនឡើងដល់ ១៤នាក់។

ដោយព្យួរពីលើឧទ្ធម្ភាគចក្រ អ្នកពន្លត់អគ្គីភ័យបានជម្លៀសប្រជាជន ចេញពីផ្ទះរបស់ពួកគេនៅតំបន់ដែលរងគ្រោះដោយទឹកជំនន់នៃប្រទេសអ៊ីតាលី ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៤ នាក់ គិតត្រឹមល្ងាចថ្ងៃសុក្រ សប្តាហ៍នេះ នេះបើយោងតាមអាជ្ញាធរក្នុងតំបន់។

ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងពាសពេញតំបន់ អេមីលា រ៉ូម៉ាញ៉ា (Emilia Romagna) ភាគខាងជើងរបស់ប្រទេស បានជំរុញមនុស្សរាប់ពាន់នាក់ចេញពីផ្ទះរបស់ពួកគេ និងបានបំផ្លាញដំណាំនៅក្នុងតំបន់ដែលគេស្គាល់ថា ជាតំបន់ចំការប្រចាំប្រទេសអ៊ីតាលី។

អ្នកជំនាញបានព្រមានថា បាតុភូតអាកាសធាតុខ្លាំងកំពុងក្លាយជាបទដ្ឋានដែលជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងដោយមនុស្ស៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner