អ.ស.ប៖ មនុស្សមួយពាន់លាននាក់ រងការគំរាមកំហែងដោយជំងឺអាសន្នរោគ

ហ្សឺណែវ៖ អង្គការសហប្រជាជាតិ (អ.ស.ប) បានឲ្យដឹងថា មនុស្សមួយពាន់លាននាក់ រងការគំរាមកំហែងដោយជំងឺអាសន្នរោគដែលជា «ជំងឺសម្លាប់អ្នកក្រីក្រ»។

អង្គការសហប្រជាជាតិបានព្រមាន កាលពីថ្ងៃសុក្រសប្តាហ៍នេះថា មនុស្ស ១ពាន់លាននាក់នៅក្នុងប្រទេសចំនួន៤៣ កំពុងប្រឈមហានិភ័យកើតជំងឺអាសន្នរោគដែលជា «ជំងឺរាតត្បាតសម្លាប់អ្នកក្រីក្រ» ទោះបីជាការការពារនិងការព្យាបាលមានលក្ខណៈសាមញ្ញក៏ដោយ។

ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស នាយកទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ សម្រាប់ការឆ្លើយតបនឹងជំងឺអាសន្នរោគសកល លោក Henry Gray បាននិយាយថា «អង្គការសុខភាពពិភពលោកប៉ាន់ស្មានថា មនុស្ស ១ពាន់លាននាក់នៅក្នុងប្រទេសចំនួ៤៣ មានហានិភ័យជំងឺអាសន្នរោគ»។

លោកបានញ្ជាក់ថា រហូតមកដល់ពេលនេះ មានប្រទេសចំនួន២៤ បានរាយការណ៍ពីការផ្ទុះជំងឺអាសន្នរោគ ធៀបនឹង១៥ប្រទេសកាលពីពាក់កណ្តាលខែឧសភាឆ្នាំមុន។

លោក Gray បានស្តីបន្ទោសរឿងនេះ ទៅលើការកើនឡើងនៃភាពក្រីក្រ ជម្លោះ និងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ទីលំនៅដែលធ្វើឲ្យពួកគេចាកចេញពីប្រភពអាហារ និងទឹកដែលមានសុវត្ថិភាពជាងមុន និងដោយគ្មានជំនួយផ្នែកវេជ្ជសាស្ត្រ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner