ចំនួនមនុស្សស្លាប់ព្រោះព្យុះសង្ឃរានៅមីយ៉ាន់ម៉ាកើនដល់១៤៥នាក់

មនុស្សស្លាប់ដោយសារព្យុះសង្ឍរា នៅប្រទេសមីយ៉ាន់ម៉ា បានកើនដល់ ១៤៥នាក់ហើយ។

គិតត្រឹមនៅថ្ងៃសុក្រ សប្តាហ៍នេះ ចំនួនអ្នកស្លាប់ក្រោយការវាយប្រហារនៃព្យុះសង្ឍរា ម៉ូឆា (Mocha) បានបន្តកើនដល់១៤៥នាក់ហើយ នេះបើតាមរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។

ព្យុះក៏មានឥទ្ធិពលខាងលើ បាននាំមកនូវការធ្លាក់ភ្លៀងខ្លាំងជោគជាំ រួមជាមួយកម្លាំងខ្យល់បក់ល្បឿនជិត ២០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅមីយ៉ាន់ម៉ានិងបង់ក្លាដែស កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ រដ្ឋរ៉ាឃីន (Rakhine) របស់ប្រទេសមីយ៉ាន់ម៉ា ជាទីដែលជនជាតិរ៉ូហ៉ីងយ៉ារាប់សែននាក់រស់នៅ បានទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។

តាមសេចក្តីថ្លែងការណ៍របស់របបសឹកមីយ៉ាន់ម៉ា ក្នុងចំណោមអ្នកដែលបានស្លាប់កំលុងការវាយប្រហារនៃព្យុះស៉ីក្លូន គឺមានជនមូស្លីមភាគតិចនេះ ចំនួន១១៧នាក់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner