ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យដំណើរការ រោង ចក្រផលិតសំបកកង់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះ សីហនុ
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋ មន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធពិធីចំនួន៣ រួមមាន៖ ទី១) កម្មវិធីសំណេះសំណាលជាមួយកម្មករនិយោជិត ជាង ២ម៉ឺននាក់, ទី២) ទស្សនាពិព័រណ៌សមិទ្ធផល ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះ សីហនុ និងទី៣) សម្ពោធដាក់ឱ្យដំណើរការ រោង ចក្រផលិតសំបកកង់ ដើម្បីអប អរសាទរខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ ដែលជា សមិទ្ធផល កើត ចេញនយោបាយ ឬគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹង ថា កិច្ចសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីកម្មករ និយោជិត សរុប ចំនួន ២៤,២៣៩នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៧៥ នៅក្នុងតំបន់សេដ្ឋ កិច្ច ពិសេសក្រុងព្រះសីហនុ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញមកតំបន់សេដ្ឋកិច្ចពិសេសនេះ បានចំនួន ៤លើក រួចមកហើយ ដែលលើកទី១ នៅឆ្នាំ ២០ ០៨ ក្នុងពិធីបញ្ចុះបឋមសិលាតំបន់សេដ្ឋកិច្ចពិសេស ក្រុង ព្រះសីហនុ, ទី២ នៅឆ្នាំ ២០១៦ ក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ១០០ ក្នុង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងទី៣ និងទី៤ នៅឆ្នាំ២០១៨ ចំនួន ២លើក ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ក្នុងតំបន់សេដ្ឋកិច្ច ពិសេស ក្រុងព្រះសីហនុ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសមិទ្ធផលដ៏ធំមួយកើត ចេញ ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ គិតត្រឹមខែឧសភា ឆ្នាំ២០២៣ តំបន់សេដ្ឋ កិច្ច ពិសេសក្រុងព្រះសីហនុ មានរោងចក្រសហគ្រាសចំនួន១៧៥ ផលិតសម្ភារ សំណង់ សម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងបន្លាស់រថយន្ត សំបកកង់រថយន្ត ផលិត ផ ល សូ ឡា សម្ភារពេទ្យ កាបូបនិងវ៉ាលី សម្លៀកបំពាក់ ស្បែកជើង។ល។ ដែលជាក្រុម ហ៊ុន មកពីប្រទេសចិន បារាំង អៀឡង់ដ៏ ថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម អាមេរិក អាល្លឺ ម៉ង់ កូរ៉េ ជប៉ុន អង់គ្លេស កាណាដា ។ល។
ប្រតិបត្តិការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទំហំទឹក ប្រាក់ នៃការនាំចេញ-នាំចូលប្រមាណ ២.៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២២ និង ផ្ដល់ការងារជូនកម្មករនិយោជិតប្រមាណជិត ៣ម៉ឺននាក់។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទំនាក់ទំនងល្អ និងផ្តល់ផលប្រយោជន៍ ជូន ប្រជា ពលរដ្ឋនៅមូលដ្ឋាន ដូចជា ផ្តល់ការងារធ្វើនៅក្នុងតំបន់, ជួលផ្ទះ, លក់ដូរ ម្ហូបអាហារ, ដឹកជញ្ជូន។ល។ ព្រមទាំងបានចូលរួមកសាងសមិទ្ធផលនានា សកម្ម ភាពមនុស្សធម៌ជាមួយសហគមន៍មូលដ្ឋាននៅក្នុងតំបន់ផងដែរ។
ដោយឡែករោងចក្រផលិតសំបកកង់ ដែលសម្ពោធនៅថ្ងៃស្អែកនេះ គឺជាក្រុមហ៊ុនវិនិយោគរបស់ចិន មានឈ្មោះ រថយន្ត ជេនេរ៉ល ថាយអឺរ ថេក ណឡជី (ខេមបូឌា) ដែលមានលោក គូឆួយ ម្ចាស់ក្រុមហ៊ុន និងលោក ថាវ គួចុង នាយកក្រុមហ៊ុន ដែលមានទុនវិនិយោគ ៣០០លានដុល្លារអាមេរិក ដែលជាគម្រោងវិនិយោគធំជាងគេបង្អស់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងជាគម្រោងដែលមានទុនវិនិយោគលើសពី ១០០លានដុល្លារអាម៉េរិកលើកទី១ មកពីខេត្តជាំងស៊ូ នៅកម្ពុជា។
រោងចក្រនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបស្របទៅ នឹងគោល នយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ដែលជាឧស្សាហកម្មមានតម្លៃបន្ថែម ខ្ពស់ ប្រើប្រាស់ប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិ ដែលមាននៅក្នុងស្រុក ជិត ៥ពាន់ តោនក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូធម្មជាតិរបស់កម្ពុជា។ រោងចក្រនេះ អាចផលិតសំបកកង់រថយន្តគ្រប់ប្រភេទជិត ១.៣លានសំបក កង់ក្នុង មួយឆ្នាំ ដែលនឹងប្រើប្រាស់កម្មករនិយោជិតប្រមាណ ១,១៥០នាក់៕ ដោយ ៖ វណ្ណលុក