សម្ដេចតេជោ ហ៊ុន សែន៖ ៤ខែឆ្នាំនេះ កម្ពុជា នាំចេញមានទឹក ប្រាក់ជាង៧ពាន់លានដុល្លារអាម៉េរិក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៣នេះ ទំហំនៃការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ ៧ ពាន់ ៣៣១លានដុល្លារអាម៉េរិក ខណៈខែមេសា ទំហំនាំចេញរបស់កម្ពុជាមានទឹកប្រាក់ ១,៨៤២ លានដុល្លារអាម៉េរិក។

របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថ្លែងដូច្នេះក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បាន លើកឡើង ថា ការធ្វើកសិកម្មតែមួយមុខមិនអាចឲ្យប្រទេសក្លាយជាអ្នកមានបាននោះឡើយ ។ សម្ដេច បានបញ្ជាក់ថាដោយសារតែមើលឃើញបែបនេះហើយ ទើបសម្តេចប្រឹងប្រែងទាក់ទាញការវិនិយោគពីខាងក្រៅប្រទេស ជំរុញវិស័យឧស្សាហកម្មនេះ ។

សម្តេចតេជោ ក៏បាន ធ្វើការណែនាំដល់ក្រសួងការងារ និងថៅកែរោងចក្រ ខិតខំប្រឹងប្រែងអនុវត្តន៍ឲ្យបាននូវគោលការណ៍ទាំងឡាយ ដែលសម្តេចបានដាក់ចេញនាពេលកន្លងមក ដែលជាប្រយោជន៍សម្រាប់កម្មករ និយោជិតជាបន្តបន្ទាប់ទៀត ។

សម្តេចក៏បានជំរុញ ឲ្យ ថ្នាក់ដឹកនាំខេត្តនីមួយៗត្រូវប្រឹងប្រែងទាក់ទាញការវិនិយោគបន្ថែមទៀត ខណៈរាជរដ្ឋាភិបាល បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រួចរាល់ហើយ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner