នាយករដ្ឋមន្រ្តីសង្ហិបុរីធ្វើតេស្តវិជ្ជមានកូវីដ១៩ម្តងទៀត ក្រោយទើបជាសះស្បើយ

សាំងហ្គាពួរ៖ នាយករដ្ឋមន្រ្តីសង្ហិបុរី លោក លី សៀនឡុង បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩សាជាថ្មីទៀត នៅថ្ងៃព្រហស្បតិ៍នេះ ចំពេលដែលមេរោគរាតត្បាតសកលមួយនេះកំពុងផ្ទុះឡើងវិញ។

Read. នាយករដ្ឋមន្រ្តីសង្ហិបុរី លោក លី សៀនឡុង បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសបុកនៅថ្ងៃព្រហស្បតិ៍នេះថា ខ្ញុំមានសុខភាពល្អជាធម្មតា ប៉ុន្តែខ្ញុំព្រួយបារម្ភថា ខ្ញុំអាចនឹងធ្វើតេស្តវិជ្ជមានកូវីដ១៩ម្តងទៀត។ លោកបន្តថា វេជ្ជបណ្ឌិតរបស់ខ្ញុំបាននិយាយថា នេះគឺជាករណីលាប់ជំងឺកូវីដ ដែលអាចកើតមានឡើងលើអ្នកជំងឺ ពី ៥ ទៅ ១០ភាគរយនៃករណីឆ្លង។

នាយករដ្ឋមន្រ្តីសង្ហិបុរីមានវ័យ ៧១ឆ្នាំរូបនេះ បានបន្ថែមថា គាត់នៅតែត្រូវការការព្យាបាល ទោះបីជាហានិភ័យមិនខ្ពស់ បើធៀបទៅនឹងករណីឆ្លងដំបូងក៏ដោយ។ ជាមួយគ្នានេះ គ្រូពេទ្យរបស់លោកក៏បានណែនាំគាត់ឱ្យស្នាក់នៅដាច់ដោយឡែក រហូតដល់គាត់ធ្វើតេស្តអវិជ្ជមានកូវីដ ដោយប្រើតេស្តអង់ទីហ្សែនរហ័ស (ART) ផងដែរ។

សូមរម្លឹកថា នាយករដ្ឋមន្រ្តីសង្ហិបុរី លោក លី សៀនឡុង បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩លើកដំបូងកាលពីថ្ងៃទី២២ ខែឧសភាកន្លងទៅ បន្ទាប់ពីលោកបានទៅបំពេញទស្សនកិច្ចនៅអាហ្វ្រិកខាងត្បូង និងប្រទេសកេនយ៉ា៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner