សីតុណ្ហភាពក្តៅខ្លាំងត្រូវបានព្យាករថា នឹងវាយប្រហារលើភាគខាងកើត និងភាគខាងលិចប្រទេសជប៉ុន

តូក្យូ៖ មន្ត្រីឧតុនិយមកំពុងព្យាករណ៍អាកាសធាតុមានពន្លឺថ្ងៃ និងសីតុណ្ហភាពខ្ពស់ ដែលអាចនឹងគំរាមកំហែងជាចម្បងនៅភាគខាងកើត និងភាគខាងលិចប្រទេសជប៉ុន នៅថ្ងៃទី០៥ ខែឧសភានេះ ខណៈដែលប្រជាជនត្រូវបានណែនាំអោយរក្សាបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបរិភោគទឹកបានឱ្យច្រើន ដើម្បីជៀសវាងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។

ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ឧបករណ៍វាស់សីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៣០អង្សាសេ ឬខ្ពស់ជាងនេះនៅក្នុងតំបន់ជាច្រើន។ សីតុណ្ហភាពនេះ គឺជិតនឹងអាកាសធាតុក្តៅដែលជាធម្មតា គេមើលឃើញនៅពាក់កណ្តាលដល់ចុងខែកក្កដា។

ក្រុមមន្ត្រីបាននិយាយថា សីតុណ្ហភាពអតិបរមានឹងហក់ដល់ ៣២អង្សាសេនៅក្នុងទីក្រុង Kumagaya ក្នុងខេត្ត Saitama, ទីក្រុង Toyooka ក្នុងខេត្ត Hyogo និងទីក្រុង Tottori ក្នុងខេត្ត Tottori។ សីតុណ្ហភាពអតិបរិមា ៣១អង្សាសេ ត្រូវបានគេរំពឹងថា នឹងកើតមាននៅទីក្រុង Maebashi ក្នុងខេត្ត Gunma និងទីក្រុង Gifu ក្នុងខេត្ត Gifu និង ៣០អង្សាសេនៅកណ្តាលទីក្រុងតូក្យូ, ទីក្រុង Nagoya ក្នុងខេត្ត Aichi, ទីក្រុង Toyama ក្នុងខេត្ត Toyama និងទីក្រុង Kyoto ក្នុងខេត្ត Kyoto។

ក្រុមមន្ត្រីបាននិយាយថា តំបន់ដែលរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍មុន ក៏នឹងប្រឈមនូវសីតុណ្ហភាពកើនឡើងផងដែរ។ ទន្ទឹមគ្នា អាជ្ញាធរកំពុងណែនាំដល់អ្នកដែលចូលរួម ក្នុងការខិតខំសម្អាតក្រោយទឹកជំនន់ និងការងារក្រៅផ្ទះ ជៀសវាងធ្វើការក្រោមកំដៅព្រះអាទិត្យតាមដែលអាចធ្វើទៅបាន និងរក្សាជាតិទឹកនៅក្នុងខ្លួន៕

ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner