ឯកឧត្តម ជា វ៉ាន់ដេត លើកឡើងថា សន្តិភាពនាំមកនូវសិទ្ធសេរីភាពគ្រប់បែបយ៉ាងដល់យើងទាំងអស់គ្នា
កំពង់ឆ្នាំង៖ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា សន្តិភាពនាំមកនូវសិទ្ធសេរីភាពគ្រប់បែយ៉ាងដល់យើងទាំងអស់គ្នា។ឯកឧត្តម បន្តថា សម័យសន្តិភាពប្រជាពលរដ្ឋគ្រប់គ្នាមានសិទ្ធសេរីភាព ក្នុងការរស់រានមានជីវិតប្រកបដោយភាពថ្លៃថ្នូរទៅតាមច្បាប់ រដ្នធម្មនុញ ។ ប្រទេសមានសន្តិភាពមានការងារធ្វើ ខណៈដែលបុគ្គលិកកម្មករ កម្មការនី បាននិងកំពុងបំពេញនៅតាមបណ្តារោងចក្រសហគ្រាស ជាមួយនិងប្រាក់ខែសមរម្យ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានចំណូលបង្កើនជីវភាពគ្រួសារ មានជីវភាពរស់នៅធូរធារ និងបង្កើនសេដ្ឋកិច្ចជាតិ។
ការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកគ្រួសារបក្ស ចំនួន ២២៥០នាក់ មកពីឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ជា វ៉ាន់ដេត បន្តថា សន្តិភាពគឺជាគ្រឹះនៃការអភិវឌ្ឍ ដែលអាចបង្កបរិយាកាសអំណោយផលដល់ការទាក់ទាញវិនិយោគិន បង្កើតការងារជូនបងប្អូនជាកម្មករ-កម្មការិនី និងទទួលបានអត្ថប្រយោជន៍ពីការងារក្នុងពេលបច្ចុប្បន្ននិងអនាគត ហើយ ទាល់តែមានសន្តិភាពទើបរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋមានពេលវេលាក្នុងការគិតគូរអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។
ឯកឧត្តម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស បាន ជំរុញលើកទឹកចិត្តដល់បងប្អូនកូនក្មួយកម្មករ កម្មការនីត្រូវខិតខំធ្វើការ ដើម្បីទទួលបាន ទី១ ធ្វើការរាល់ថ្ងៃបានចំណូលក្នុងគ្រួសារ ទី២ ធ្វើការររហូដល់គ្រប់អាយុចូលនិវត្តន៍ និងទទួលបានប្រាកខែចូលនិវត្តន៍ ទី៣ គាត់ទៅធ្វើការមានផ្ទៃពោះរដ្ឋផ្តល់ថវិកាឱ្យគាត់រហូតដល់ទៅ ១៦៥០ ដុល្លារ ផងដែរ ។
ឯកឧត្តម ក៏បានពិភាក្សា និងផ្ដល់ដំណោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងប្រឈមដូចជា សង់ផ្ទះជូនប្រជាពលរដ្ឋ សង់សាលាបុណ្យ និងបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់គ្រួសារបក្សទាំងអស់ដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក និងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ឱ្យទទួលបានជ័យជំនះ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស ឱ្យកាន់តែរីកចម្រើន និងសុខសន្តិភាពបន្តទៀត ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត៕
ដោយ ៖ ង៉ាន់ ទិត្យ