ប្រមុខ អ.ស.ប៖ ការបំផ្លិចបំផ្លាញទំនប់វារីអគ្គិសនីអ៊ុយក្រែន ជាផលវិបាកដ៏ធំនៃការលុកលុយរបស់រុស្ស៊ី

អ.ស.ប៖ ប្រមុខអង្គការសហប្រជាជាតិបាននិយាយថា ការបំផ្លិចបំផ្លាញទំនប់វារីអគ្គិសនី កាខូវកា នៅអ៊ុយក្រែន គឺជា “ផលវិបាកដ៏អាក្រក់បំផុតមួយផ្សេងទៀត” កើតចេញពីការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសជិតខាងរបស់ខ្លួន។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូដទែរេស បានប្រាប់អ្នកយកព័ត៌មាននៅឯទីស្នាក់ការកណ្តាលរបស់យូអិនក្នុងទីក្រុងញូវយ៉កថា សោកនាដកម្មថ្ងៃនេះ ជាឧទាហរណ៍មួយទៀតដ៏គួរឱ្យរន្ធត់នៃសង្គ្រាមលើមនុស្សជាតិ និងថា នេះជាលទ្ធផលដ៏អាក្រក់មួយទៀត នៃការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។លោក ហ្គូដទែរេស បានសង្កត់ធ្ងន់ថា ការវាយប្រហារប្រឆាំងនឹងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ “ត្រូវតែបញ្ឈប់”ជាបន្ទាន់។

ការវាយប្រហារលើទំនប់វារីអគ្គិសនីសម័យសូវៀតដ៏ធំមួយកន្លែង ដែលគ្រប់គ្រងដោយរុស្ស៊ី នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ចេញទឹកហូរហៀរពេញទីក្រុងតូចមួយ ជន់លិចភូមិចំនួនពីរ និងជំរុញឱ្យមានការជម្លៀសមនុស្ស ១៧,០០០នាក់។ ជុំវិញបញ្ហានេះដែរ រុស្ស៊ី និងអ៊ុយក្រែន បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក នៅក្នុងអ្វីដែលអ៊ុយក្រែនបាននិយាយថា ជាការប៉ុនប៉ងរបស់រុស្ស៊ី ដើម្បីរារាំងការវាយលុកដែលរង់ចាំជាយូរមកហើយរបស់អ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner