សត្វព្រៃ៤ប្រភេទ ត្រូវថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា
ភ្នំពេញ៖ នេះជារូបភាពសត្វព្រៃ ដែលកំពុងមានវត្តមាន នៅតំបន់ការពារធម្មជាតិ ហើយរូបភាពនេះដែរ ថតបានដោយ ម៉ាស៊ីនថតស្វ័យប្រវត្តិ ក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា។
បើតាមទំព័រហ្វេសប៊ុករបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៣ថា៖ ប្រភេទសត្វព្រៃដូចជាឈ្លូស ឆ្មាដាវ និង ពង្រួល សំពោច ត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា។
ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងដោយបញ្ជាក់ថា សត្វព្រៃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី។
សូមចូលរួមថែរក្សា និងអភិរក្សសត្វព្រៃ ឱ្យបានគង់វង្ស ដោយមិនដាក់អន្ទាក់ មិនបរបាញ់សត្វព្រៃ មិនជួញដូរ និងមិនបរិភោគសាច់សត្វព្រៃ។
សាច់សត្វព្រៃមិនប្រពៃសម្រាប់សុខភាពឡើយ ព្រោះវាពោរពេញដោយមេរោគដែលអាចសម្លាប់ជីវិតមនុស្សបាន ៕
ដោយ៖ម៉ាដេប៉ូ