សម្ដេចតេជោ ហ៊ុន សែន ស្នើសុំភាគីវៀតណាម ចាប់ខ្លួនទណ្ឌិតក្បត់ជាតិបញ្ជូនមកកម្ពុជា

កណ្ដាល៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំភាគីវៀតណាម ចាប់ខ្លួនទណ្ឌិតក្បត់ជាតិ បញ្ជូនមកកម្ពុជា។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្នើដូច្នេះក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នៅព្រឹកថ្ងៃពុធទី៧ ខែមិថុនា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាថា សូមប្រយ័ត្ន កុំឱ្យជនក្បត់ជាតិនៅក្រៅប្រទេសចូលមកប្រទេសវៀតណាម ហើយបើបុគ្គលនោះចូលមកប្រទេសវៀតណាម សូមចាប់ប្រគល់ឱ្យកម្ពុជា ពីព្រោះថា កម្ពុជា និងវៀតណាម មានទំនាក់ទំនងបត្យាប័នជាមួយគ្នា។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានស្នើដល់ភាគីវៀតណាម ជួយចាប់ទណ្ឌិតក្បត់ជាតិ និងបក្សពួកបញ្ជូនមកកម្ពុជា ខណៈពួកទាំងនោះប្រកាសប្រើលិខិតឆ្លងដែនរបស់បារាំង ចូលមកវៀតណាម តែពួកគេទាំងនោះ មានដីការ ដើម្បីចាប់ខ្លួនរបស់កម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ទណ្ឌិតក្បត់ជាតិរូបនោះ បានប្រកាសផែនការចូលមកប្រទេសម៉ាឡេស៊ី ប្រទេសថៃ និងប្រទេសវៀតណាមក្នុងនាមជាអ្នកទេសចរ ប្រើប្រាស់លិខិតឆ្លងដែនបារាំង ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner