សិក្សាថ្នាក់វិទ្យាល័យចាប់ពីថ្នាក់ទី១០ ដល់ ទី១២ អាចដាក់ពាក្យចូលរួមកម្មវិធីបញ្ញវន្តឌីជីថលបាន

ភ្នំពេញ៖ បញ្ញវន្តឌីជីថលជាកម្មវិធីអប់រំកំសាន្ត ផលិតដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គាំទ្រដោយ ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ឱកាសដល់សិស្សានុសិស្ស កំពុងសិក្សាថ្នាក់វិទ្យាល័យទូទាំងប្រទេសកម្ពុជា ចាប់ពីថ្នាក់ទី១០ ១១ និងទី១២ អាចចូលរួមប្រកួតប្រជែងចំណេះដឹង បង្ហាញពីភាពច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហា ទៅលើប្រធានបទអំពី បច្ចេកវិទ្យាឌីជីថល។

ប្អូនៗជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ១៥លានរៀល , ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ១០លានរៀល, និងជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ ៥លានរៀល ព្រមទាំងទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងឱកាសទៅទស្សនកិច្ចសិក្សាជាមួយក្រុមហ៊ុនបច្ចេកវិទ្យានៅក្រៅប្រទេស។ ជាមួយគ្នានេះសិស្ស ជ័យលាភីលេខ៤ ដល់លេខ២០ នឹងទទួលបានកុំព្យូទ័រយួរដៃ ១គ្រឿង និងប្រាក់ឧបត្ថម្ភផងដែរ។

កម្មវិធីនឹងរៀបចំដោយផ្ទាល់នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។
ដាក់ពាក្យឥឡូវនេះតាមរយៈតំណភ្ជាប់ https://forms.gle/37Hd5nrSAQU4bFCp6 ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner