ជនសង្ស័យ៥០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៧ករណី ថ្ងៃទី៦ ខែមិថុនា ម្សិលមិញ
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា ជនសង្ស័យចំនួន ៥០នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៧ករណី ទូទាំងប្រទេស នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ៥០នាក់ រួមមាន ៖
+ជួញដូរ ៨ករណី ឃាត់ ៣១នាក់ (ស្រី ៤នាក់)។
+ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ៩នាក់ (ស្រី ០នាក់)។
+ប្រើប្រាស់ ៣ករណី ឃាត់ ១០នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៦ ខែមិថុនា រួមមាន ៖
-មេតំហ្វេតាមីន (Ice) = ១៨០៨,២៣ក្រាម និង១១កញ្ចប់តូច។
លទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៧អង្គភាព ៕
ដោយភារ៉ា និងប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។