សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តក្រុមហ៊ុនចិន សិក្សាផ្លូវល្បឿន លឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ឱ្យបានឆាប់
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកទឹកចិត្ត ដល់ក្រុមហ៊ុនមកពីប្រទេសចិនឱ្យសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ឱ្យបានឆាប់។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជា ណាចក្រកម្ពុជាមានប្រសាសន៍ដូច្នេះក្នុងឱកាសអនុញ្ញាតឱ្យលោក ទូ ហ្វី (Du Fei) ប្រធានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ។
ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឱ្យដឹងថា ក្នុង ឱកាសនេះលោក ទូហ្វី បានគោរពថ្លែងអំណរគុណសម្ដេចតេជោនាយក រដ្ឋមន្ត្រីដែលបាន ផ្ដល់កិត្តិយសជាគណៈអធិបតី បើកការដ្ឋានសាងសង់ផ្លូវ ល្បឿន លឿនភ្នំពេញទៅក្រុងបាវិត និងអនុញ្ញាតឱ្យក្រុមហ៊ុនចុះហត្ថលេខា ក្របខ័ណ្ឌផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប, សៀមរាប -ប៉ោយប៉ែត។
ឆ្លៀតក្នុងឱកាសនោះ លោក ទូហ្វី បានប្ដេជ្ញាចិត្តថា ក្រុមហ៊ុននឹង ជំរុញការ សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញបាវិតឱ្យបាន លឿន តាមដែលអាចធ្វើ ទៅបាន និងបញ្ជូនក្រុមអ្នកបច្ចេកទេស មកធ្វើការសិក្សា ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
ជាការឆ្លើយតប សម្ដេចតេជោហ៊ុន សែន បានសម្ដែងនូវក្តី រីករាយ ជាមួយ នឹងវត្តមានរបស់ក្រុមហ៊ុន នៅព្រះរាជាណាចក្រកម្ពុជា ដែលមាន រយៈពេលជាង ២០ឆ្នាំមកហើយ ហើយបានចូលរួមចំណែកក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងច្រើន ជាពិសេសថ្មីៗនេះ ការសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានយ៉ាងជោគជ័យ។
សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ របស់ចិន ជំរុញការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត និងធ្វើការ សិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងសៀមរាប-ប៉ោយប៉ែត ឱ្យបាន លឿន ដើម្បីបម្រើឱ្យសេដ្ឋកិច្ចសង្គមកម្ពុជា ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ