ក្រុមបាល់បោះជិះរទះនារីកម្ពុជា៥ទល់៥ទទួលបានមេដាយប្រាក់
ភ្នំពេញ៖ ក្រោយចាញ់ក្រុមបាល់បោះជិះរទះថៃក្នុងវគ្គផ្តាច់ព្រ័ត្រ ដណ្តើម មេដាយ មាសកីឡាការិនី អាន ស៊ីណែត លើកឡើងថា មានអារម្មណ៍សោក ស្តាយផងនិងមានអារម្មណ៍សប្បាយដែរពីព្រោះយើងនៅការពារបានតំណែងមេដាយប្រាក់។
ក្រុមបាល់បោះជិរទះនារីកម្ពុជាប្រកួតលើវិញ្ញា៥នាក់ទល់៥នាក់ទទួលបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ ដោយចាញ់ក្រុមកីឡាការិនីថៃនៅវគ្គផ្តាច់ព្រ័ត្រ ក្នុង លទ្ធផល៦៦ទល់២៦ នាសៀលថ្ងៃទី៧ ខែ មិថុនា នៅកីឡដ្ឋានជាតិ មរតកតេជោ។
ថ្លែងប្រាប់អ្នកព័ត៌មានក្រោយបញ្ចប់ការប្រកួត កីឡាការិនី អាន ស៊ីណែត បានបញ្ជាក់ថា សម្រាប់លទ្ធផលចាញ់នេះ ពួកយើងមានអារម្មណ៍ សោក ស្តាយ ក៏យើងមាននិងអារម្មណ៍សប្បាយចិត្តក៏យើងមាន ព្រោះ យើង បានប្រឹងប្រែងអស់ពីលទ្ធភាពរបស់ពួកយើងហើយ។ យើងចង់បាន មេដាយមាសណាស់ តែយើងធ្វើ មិនបាន តែយើងនៅមានឱកាស ក្រោយ ទៀត។ ចំពោះមេដាយប្រាក់ដែលទទួលបាននេះ ក៏ជាមេដាយកម្រិតខ្ពស់ វាជាការការពារតំណែងមេដាយប្រាក់កាលពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្តូនេស៊ី ឆ្នាំ២០២២កន្លងទៅផងដែរ។ ជាមួយគ្នានោះដែរ ស៊ីណែត បាន លើកទឹកចិត្តដល់បងប្អូនជនពិការ ទាំងនាំគ្នាលេងកីឡាឲ្យបានច្រើន ហើយមានលទ្ធ ភាពអាចចូលលេង ជាមួយក្រុមជម្រើសរើស ដើម្បីចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ជាតិធំៗបាន។
ដោយឡែកឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការធិកា រប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិ CAMAPGOC បានបង្ហាញអារម្មណ៍រីករាយ ចំពោះការទទួលផលទ្ធផលនេះ និងបានកោតសរសើចំពោះការខិតខំរបស់កីឡា ការិនីជនពិការកម្ពុជា ដែលខិតខំលេងបានយ៉ាងល្អ បើទោះបីជាទទួលបានមេដាយប្រាក់ក៏ដោយ។ ឯកឧត្តម បានលើកឡើងទៀតថា ទោះបីជាក្រុមជម្រើសរើសជាតិកម្ពុជា មិនទទួលបានមេដាយមាសពីការលេង៥ទល់និង៥នេះក្តី ប៉ុន្តែកាលលេង ៣ទល់៣ ក្រុមជម្រើសរើសជាតិកម្ពុជាទទួលបានមេដាយមាសរួចហើយ។ ដែលនេះបង្ហាញពីភាព អស្ចារ្យមួយផងដែរ ព្រោះថាកម្ពុជាបាន មេដាយមាស មួយ និងមេដាយប្រាក់មួយ និងថៃទទួល បានមេដាយមាសមួយ និងមេដាយប្រាក់មួយដូចគ្នា។
សម្រាប់ក្រុមជម្រើសរើសជាតិកម្ពុជា-ថៃ នេះ ក្រុម ទាំងពីរនេះបាន ជួបគ្នា កាលពីព្រឹត្តិការណ៍ប៉ារ៉ាហ្គេមលើកទី១១នៅប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំ២០២២ ដោយក្រុមកម្ពុជាទទួលបានមេដាយប្រាក់ ហើយសម្រាប់ការជួប គ្នាម្តងទៀតក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្រុមកម្ពុជាចាញ់ទៀត។ដូច្នោះក្រុម បាល់បោះ ជិះរទះនារី កម្ពុជាបានរក្សាតំណែងមេដាយប្រាក់៕ អត្ថបទ៖ ជាវ ចន្ធូ